នៅក្នុងសង្គមនាពេលបច្ចុប្បន្ន មានការយល់ដឹងច្រើន ស្ដីអំពីស្បែកជើងកែងចោត ក្នុងនោះមាននារីមួយចំនួន គិតថា ការពាក់ស្បែកជើងកែងខ្ពស់នឹងធ្វើឱ្យប៉ះពាល់ដល់ជើងរបស់ពួកគេ ព្រមទាំងមើលទៅដូចជាចាស់ជាងអាយុ។ ប៉ុន្ដែ បណ្ដាម៉ូដែលស្បែកជើងកែងខាងក្រោមនឹងជួយឱ្យអ្នកបង្ហាញចេញនូវភាពក្មេងវ័យ និងមិនប៉ះពាល់ដល់សុខភាពជើងទាំងគូរបស់អ្នក។១. ម៉ូដែល Kitten heelKitten heel គឺជាប្រភេទស្បែកជើងដែលនាំមុខគេក្នុងបញ្ជីស្បែកជើងដែលត្រូវបានសិស្ស និស្សិតចូលចិត្តប្រើប្រាស់ជាងគេ។ ជាមួយនិងកំពស់ល្មម ប្រហែល ៣សង់ទីម៉ែត្រ ស្បែកជើង Kitten heel មានច្រើនម៉ូដែល ច្រើនពណ៌ តាំងពី vintage សាមញ្ញ ថ្លៃថ្នូ រហូតដល់ប្រភេទប្លែកភ្នែក។ Kitten heel ពិតជាស័ក្ដិសមនឹងទទួលបាននូវការពេញនិយមពីសំណាក់យុវវ័យ។

/

/

/

 ២ . ស្បែកជើង Espadrilles ធ្វើអំពីកក់ស្បែកជើងប្រភេទ Espadrilles ដើមឡើយជាម៉ូដែលសម្រាប់បុរស ដោយផ្នែកខាងក្រោមរបស់វាត្រូវបានធ្វើអំពីកក់។ ប៉ុន្ដែ ស្បែកជើង Espadrilles សម្រាប់ស្ដ្រីវិញ ត្រូវបានផលិតឡើងជាច្រើនម៉ូដ ក្នុងនោះមានទាំងម៉ូដែលសមសួន ទន់ភ្លន់ ដល់ម៉ូដែល ដែលមានភាពខ្លាំងក្លា។ល។ ដោយសារតែមានលក្ខណៈ “ជិតស្នទិ្ធ” ជាមួយធម្មជាតិបែបនេះហើយ បានជាស្បែកជើងនេះ ស័ក្ដិសមជាមួយនឹងសិស្សសាលា។ ជាងនេះទៅទៀត ដោយសារមានទម្ងន់ស្រាល ផងដែរនោះ ដូច្នេះស្បែកជើងប្រភេទ Espadrilles នេះ ពិតជាស្រួលពាក់។

/

/

/

/

 

៣ . ស្បែកជើង Pompadourដោយត្រូវបានបង្កើតឡើង  យោងទៅតាមម៉ូដែលស្បែកជើងរបស់កូនក្រមុំនៃឥស្សរជន បារាំង អំឡុងឆ្នាំ ១៦៨០ ដល់ ១៧៤០ Pompadour គឺជាស្បែកជើងដែលមានបង្កប់ភាពបុរាណល្អឯក។ ជាមួយនិងបាតដែលមានកម្រាសត្រឹម ៤ ឬ៥ សង់ទីម៉ែត្រ និងមានរាងស្រួច វាគឺជាម៉ូដែល ដែលនារីទាំងឡាយគួរជ្រើសរើស សម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរងា។

/

/ 

ដោយ ៖ តារាប្រភព ៖ K14