កាលពីថ្ងៃមិញនេះ (៣១មករា) នាវា Kilo 636 ទីបី ក្នុងចំណោម ៦គ្រឿង ដែលរុស្ស៊ីផលិតឱ្យវៀតណាម បានមកដល់កំពង់ផែយោធា Cam Ranh ក្នុងខែត្រ Khanh Hoa ក្រោយពីបានធ្វើដំណើរឆ្លងសមុទ្រ រយៈពេលជាង ៤០ថ្ងៃ។

/

នាវាដឹកទំនិញ Rolldock Star (ហូឡង់) កាលពីថ្ងៃទី ២៨មករា បានដឹកនាវាមុជទឹក Kilo 636 ដែលមានស្លាកលេខ 184 Hai Phong បានមកសំចតនៅក្បែរឆកសមុទ្រ Cam Ranh។ ហើយនៅព្រឹកថ្ងៃទី ៣១នេះ នាវាមុជទឹក 184 Hai Phong ត្រូវបានគេដាក់ចុះពីនាវា Rolldock Star និងត្រូវបានបណ្ដានាវាការពាររបស់កងទ័ពជើងទឹក អូសចូលកំពុងផែ Cam Ranh នៅថ្ងៃត្រង់នេះ។

/

នាវាមុជទឹក 184 Hai Phong គឺជានាវា Kilo 636 ទីបី ក្នុងចំណោម ៦គ្រឿង ដែលរុស្ស៊ីផលិតឱ្យវៀតណាម។ នាវាទាំងនេះ ត្រូវបានផលិតឡើងដោយរោងចក្រ Admiralty របស់រុស្ស៊ី។

/

នេះគឺជានាវាមុជទឹកប្រភេទទំនើប មានសមត្ថភាពវាយប្រហារទៅលើនាវាមុជទឹក នាវាចម្បាំងលើទឹក និងបណ្ដាគោលដៅផ្សេងទៀត។

/

/

/

/

/

បច្ចុប្បន្ន កងទ័ពជើងទឹករបស់វៀតណាម កំពុងតែគ្រប់គ្រងនាវាមុជទឹកប្រភេទនេះ ចំនួនពីរគ្រឿង ហើយ 184 Hai Phong គឺជានាវាទីបី។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ VNexpress