ថ្មីៗនេះ បានលេចចេញនូវរូបភាពមួយចំនួន ត្រូវបានគេចាត់ទុកថា ជាការរចនាម៉ូតរបស់ HTC Butterfly S Version Update របស់ Butterfly ដែលកំពុងត្រូវបាន ដាក់លក់នៅលើទីផ្សារ។
រូបភាពនេះ មានប្រភពមកពីគេហទំព័រ VR-Zone បានឲ្យឃើញថា Butterfly S ត្រូវបានបំពាក់នូវ Speaker ពីរ ស្រដៀងទៅនឹង HTC One បច្ចុប្បន្ន។ ហើយក៏ព្រោះតែរឿងនេះ យើងអាចសន្និដ្ឋានបានថា Butterfly S ក៏នឹងប្រើប្រាស់បច្ចេកវិទ្យាសម្លេង BoomSound ដែលផ្តល់នូវសម្លេងគុណភាពខ្ពស់។

ស្តីពីរូបសណ្ឋាន Hardware, Butterfly S លទ្ធភាពច្រើន នឹងនៅតែប្រើប្រាស់អេក្រង់ទំហំ 5 inchកំរិតពន្លឺ Full HD, CPU Snapdragon 600 របស់ Qualcomm និង camera Ultrapixel។ ក្រៅពីនេះតាមរយះរូបភាព យើងអាចដឹងថា Butterfly S កំពុងតែប្រើប្រាស់ HTC Sense 5 ជាមួយ BlinkFeed នៅ Home Screen ។

តាមប្រភព Butterfly S នឹងត្រូវបាន HTC បង្ហាញខ្លួនជាផ្លូវការនៅព្រឹត្តិការណ៍មួយ ដែលនឹងប្រារព្ធឡើងនៅ តៃវ៉ាន់ ថ្ងៃទី ១៩ ខែមិថុនា ខាងមុខនេះ៕
ដោយ៖ សិលាប្រភព៖ VReview