ភ្នំពេញ៖ សពយុវជនម្នាក់ មានវ័យប្រហែល ជា១៨ឆ្នាំ ដែលក្រុមឃាតកវាយផុងលលាដ៍ក្បាល ត្រូវបានប្រជាពល រដ្ឋប្រទះឃើញនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នាវេលាម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១២។

លោក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌឬស្សីកែវ ដែលទើបឡើងកាន់តំណែងនាពេលថ្មីៗនេះ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា យុវជនដែលត្រូវក្រុមឃាតក វាយផុងលលាដ៍ក្បាលស្លាប់នេះ ស្លៀកខោខូវប៊យ ពណ៌ខ្មៅជង់វែង ពាក់អាវយឺតក្រឡាបង្កង់ វ័យប្រហែលជា១៨ឆ្នាំ។

លោកអធិការ ទៀត ច័ន្ទសា បន្តថា កម្លាំងសមត្ថកិច្ចរបស់លោក បានសន្និដ្ឋានថា ជនសង្ស័យអាចមានគ្នា៣នាក់ ហើយករណីតឃាតកម្មនេះ អាចជារឿងគំនុំ។

តែទោះជាយ៉ាងលោកអធិការ មិនទាន់បានប្រាប់ពីអត្តសញ្ញាណជនរងគ្រោះខាងលើនេះនៅឡើយទេ៕

/

/

/

/

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល