សមាជិកសភាថៃម្នាក់ បានបាញ់ចាំប្អូនប្រុសជីដូនមួយរបស់ខ្លួន ដោយអចេតនា ខណៈពេលកំពុងដកកាំភ្លើងខ្លី ដាក់លើតុអាហារ។
នគរបាលថៃ កាលពីម្សិលមិញបានឱ្យដឹងថា លោក Boonsong Kowawisarat បានបាញ់ចាំពោះរបស់លោក Chanakarn Detkard (អាយុ ៤៦ឆ្នាំ)។ ហេតុការណ៍នេះ បានកើតឡើងដោយសារតែលោក Boonsong ជ្រុលដៃកៃគន្លឹះកាំភ្លើងខ្លី Uzi 9 mm នៅក្នុងពិធីជប់លៀងមួយរបស់គ្រួសារ នៅតំបន់លំហែកាយ Garden ក្នុងខេត្ត Phrae ភាគខាងជើងនៃប្រទេសថៃ កាលពីថ្ងៃទី ១២សីហា។

លោក Boonsong Kowawisarat សមាជិកសភាថៃ
Chanakarn ដែលជាអ្នកមានតួនាទីជាលេខារបស់លោក Boonsong បានបាត់បង់ជីវិត នៅពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នគរបាលឱ្យដឹងថា លោក Boonsong អាយុ ៥៦ឆ្នាំ ជាសមាជិកសភា និងជាតំណាងរាស្ដ្រក្នុងខេត្ដ Mae Hong Son នឹងត្រូវបានគេចោទប្រកាន់ពីបទមនុស្សឃាត ដោយអចេតនា។
លោក Boonsong អាចនឹងត្រូវជាប់ពន្ធនាគារច្រើនបំផុតគឺ ១០ឆ្នាំ និងត្រូវពិន័យជាប្រាក់ ២០,០០០បាត(ប្រហែល ៦៥០ដុល្លារ)៕
ដោយ ៖ សូរីយ៉ាប្រភព ៖ telegraph