កាលពីថ្ងៃព្រហស្បត៍កន្លងទៅ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនដែលកំពុង
ស្នាក់នៅប្រទេសស៊ីរី ចាកចេញពីប្រទេសនេះជាបន្ទាន់ បន្ទាប់ពីមានការព្រួយបារម្ភខាង
សុវត្ថិភាព។

មន្ត្រីរបស់អាមេរិកបាននិយាយថា ចំពោះដែលអ្នកដែលមានបំណងធ្វើដំនើរទៅកាន់
ប្រទេសស៊ីរីគួរតែផ្លាល់ប្តូរគម្រោង ហើយអ្នកដែលមានកិច្ចការចាំបាច់នៅប្រទេសនេះ ត្រូវគិតគូរពីបញ្ហាសុវត្ថិភាព ដោយហេតុថា អំពើហឹង្សាអាចកើតមានឡើងគ្រប់ពេលវេលា។

ប្រទេសស៊ីរីបានកើតមានអំពើបាតុកម្មអស់រយៈពេលចំនួន ៦ ខែមកហើយ ហើយសហរដ្ឋ
អាមេរិកបានដាក់ទណ្ឌកម្មដល់ប្រទេសនេះកាលពីពេលកន្លងទៅ ដោយផ្តោតទៅលើ
ឧស្សាហកម្មប្រេង និង បានផ្អិបចោលនូវទ្រព្រសម្បត្តិរដ្ឋ។ លោកប្រធានាធិបតី អូបាមានក៍បានចេញសេចក្ដីថ្លែងការឲ្យប្រមុខរដ្ឋនៃប្រទេសនេះចុះចេញពីតំនែង៕
(xinhua)

ដោយៈសំអាត