Taeyeon សមាជិកក្រុម Girl Generation របស់ KPOP បានធ្វើអោយមានកំហុសដោយអចេតនាមួយ ដោយគប់បាល់ត្រូវទស្សនិកជន ដែលកំពុងទស្សនាការសំដែងរបស់ពួកគេ។ ហេតុការណ៍នោះបានកើតឡើងនៅថ្ងៃទី ១០ មិនា ក្នុងពេលដែលក្រុម Girl Gene-ration កំពុងសំដែង 2013 Girl's Generation Arena Tour នៅកោះ Hiroshima ប្រទេសជប៉ុន។
ពេលនោះក្រុម Girl Generation ស្លៀកសំលៀកបំពាក់ឯកសណ្ឋានដូចជាអ្នកគាំទ្រកីឡាបាល់បោះច្រៀងរាំបទ Oh! ហើយបោះបាល់ទៅអោយទស្សនិកជនចាប់ជារង្វាន់ចំណែក Taeyeon បានបោះបាល់ទៅទស្សនិកជនដែលនៅផ្នែកខាងក្រោយ តែបាល់បានហោះទៅបុក ទស្សនិកជនទៅវិញ។ Taeyoen មានការភ្ញាក់ផ្អើល នឹងខ្មាស់អៀនជាខ្លាំង ហើយរត់មកខាងក្រោយ រួចសុំអភ័យទោសពីទស្សនិកជនជាភាសាជប៉ុន។ក្រុម Girl Generation នឹងបន្តដំណើរនៃការសំដែងរបស់ខ្លួន ទៅទីក្រុងទាំង ៧ របស់ជប៉ុនបន្តទៀតក្នុងគំរោងរបស់គេ៕
ដោយ ៖ លីលីប្រភព ៖ soompi