ភ្នំពេញ៖ ហាងលក់សម្លៀកបំពាក់ យុវវ័យដ៏ល្បីឈ្មោះពីរ ជាប់គ្នា ដែលហាងមួយគេស្គាល់ ថាមានម្ចាស់ ជាតារាសម្តែង លោក គង់ រ៉ាយុទ្ធ និង ឌឹបេស ដែលស្ថិតនៅតាមបណ្តោយ ផ្លូវកម្ពុជាក្រោមបាន ផ្ទុះជម្លោះជាមួយគ្នា រឿងដណ្តើមម៉ូយគ្នា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការដែលបុគ្គលិក នៅហាងលក់សម្លៀកបំពាក់ រ៉ាយុទ្ធ និងហាងលក់ សម្លៀកបំពាក់ដឺបេស មានទីតាំងនៅជាប់គ្នា ឈ្លោះប្រកែកគ្នារឿង ដណ្តើមម៉ូយ បង្កទៅជាហិង្សា ដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យរង របួសស្រាល៤នាក់ ដែលកើតឡើង នៅរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅជាប់គ្នា តាមមហាវិថីកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ហាងទាំងពីរខាងលើនេះគឺ ជាហាងដែលមានឈ្មោះ ល្បីល្បាញយ៉ាងខ្លាំង តាមរយៈការផ្សព្វផ្សាយពីតារាចម្រៀង និងតារាសម្តែងបាន ឡើងលើឆាកតន្ត្រី ហើយតែងតែឃោសនាឲ្យ ។
ថ្មីៗនេះនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក គេមើលឃើញថា នៅក្នុងវីដេអូឃ្លីបផ្ទុះជម្លោះគ្នា រវាងហាងលក់សម្លៀកបំពាក់ យុវវ័យទាំងពីរខាងលើត្រូវ បានគេចែកចាយតៗគ្នា។ នៅក្នុងជម្លោះរវាង អ្នករកស៊ីដូចគ្នានេះដែរ បានធ្វើឲ្យអ្នកធ្វើ ដំណើរនៅតាមដង ផ្លូវផ្អើលចោមរោម មើលគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ ហាងលក់សម្លៀកបំពាក់ រ៉ាយុទ្ធ នេះក៏ទទួលបាន ការរិះគន់យ៉ាងខ្លាំងពី សំណាក់មហាជនដោយ អ្នកទាំងនោះបាននិយាយថា ហាង រ៉ាយុទ្ធ នេះតែងតែមានជម្លោះ ជាញឹកញាប់ជាមួយហាងដទៃៗក្បែរនោះ ។សូមទស្សនាវីដេអូឃ្លីបផ្ទុះ ជម្លោះរវាងអ្នកលក់ សម្លៀកបំពាក់ រ៉ាយុទ្ធ និងហាង ឌឹបេស ខាងក្រោម ទាំងអស់គ្នា ៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល