អង់គ្លេស៖ បុរសដែលមានវ័យចំណាស់ម្នាក់ មានអាយុប្រហែលជា ៦០ឆ្នាំ ត្រូវបានក្រុមប៉ូលីសក្នុងតំបន់ Much Wenlockនៃទីក្រុង Shrophire ធ្វើការតាមចាប់ខ្លួនបាន ហើយយកមកសាកសួរ ខណៈដែលគាត់ បានកាន់កាំភ្លើងខ្លីមួយដើម ហើយដើរចុះឡើង ដោយបានគម្រាមរកបាញ់ប៉ូលីសទៀតផង។

នាង Shepherd ដែលបានឃើញហេតុការណ៍នេះ បាននិយាយថា នាង និងកូនមានការភ័យខ្លាចយ៉ាងខ្លាំង ខណៈដែលវេលាម៉ោងប្រមាណជា ៤:៣០ នាទីល្ងាច ស្រាប់តែមានក្រុមប៉ូលីសពីរនាក់ បានបាញ់កាំភ្លើងមកលើបុរសចំណាស់ម្នាក់ (បាញ់គម្រាម ដោយមិនអោយចំមនុស្ស) ដែលបានដើរមុខក្រុមប៉ូលីសនោះ។
នាង Shepherd បានបន្ដថា ដោយសារទីនេះ ជាទីជនបទស្រុកស្រែចំការ ដូច្នេះហើយពុំសូវមានមនុស្សមកជួយអន្ដារគមន៍ឡើយ។ក្មេងៗ និងនារីៗ បានត្រឹមតែឈរមើលពីបង្អួចផ្ទះប៉ុណ្ណោះ។ ដើរពីមូយផ្លូវទៅមួយផ្លូវ ស្រាប់តែបុរសចំណាស់នោះ បោះកាំភ្លើងចោលធ្វើមិនដឹងដូចការធ្វើលេងក្នុងសាច់រឿង។

នាង Sphepherd

តែទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមប៉ូលីសចាប់ខ្លួនបុរសចំណាស់នោះ ទៅសាកសួរដែរ។តែគឺគ្រាន់ មិនទាន់ដឹងថា តែការសាកសួររបស់ក្រុមប៉ូលីស ទទួលបានលទ្ធិផលយ៉ាងណានោះទេ ពីបុរសចំណាស់ម្នាក់នោះ៕
ដោយ៖ ណារិន្ទប្រភព៖ dailymail