អតីតតារាចម្រៀងក្រុមSpice Girls បានបង្ហាញនូវរថយន្តទំទើបស៊េរីថ្មីមួយដែលមានឈ្មោះថាRange Rover Evoqueដែលខ្លួនបានរចនាម៉ូតផ្ទាល់ក្នុងពិធីតាំងពិពណ៌រថយន្តនៅBeijing​ 2012 ។

width=500

Range Rover Evoque version Victoria Beckham មានផ្នែកខាងក្រៅពណ៌ប្រផេះខ្មៅ រង្វង់កង់រថយន្ត20 inch។​ ផ្នែកខាងក្នុងរថយន្តត្រូវបានរចនាដោយផ្ទាល់ដោយអតីតសមាជិកក្រុមSpice Girlsគឺ Victoria Beckham។ កៅអីស្បែកត្រូវបានដេរដោយស្នាមថ្នេរស្អាតបំផុត ស្រទាប់ទ្វារធ្វើដោយស្បែក កំរាលព្រំធ្វើដោយរោមសត្វ កុងតាក់ចុចធ្វើពីអាលុយមីញ៉ូម​ ហើយមានចំនុចមួយចំនួនទៀតធ្វើពីមាស។រថយន្តត្រូវបានផលិតតែ200គ្រឿងប៉ុណ្ណោះទូទាំងពិភពលោក​ដែលមានតំលៃលក់ថោកបំផុត128.600 USD។ ក្រៅពីការផ្លាស់ប្តូរពីការរចនាម៉ូត Versionពិសេសនេះ រថយន្តនៅតែបំពាក់នូវម៉ាស៊ីន2 lit ថាមពល240 សេស ដូចទៅនឹងVersion Range Rover Evoquestandard៕

ដោយ៖ និស្ស័យប្រភព៖ zing