កាលពីប៉ុន្មានថ្ងៃមុននេះ ប្រជាជនទីក្រុងសៀងហៃ ប្រទេសចិន តែងតែជួបប្រទះដោយចៃដន្យនារីស៊ិចស៊ី ស្ត្រីប្រចៀវ ម្នាក់។ នារីម្នាក់នោះស្លៀកសំលៀកបំពាក់ស្បែកដ៏ទាក់ទាញ និងតែងតែបង្ហាញខ្លួនជាមួយកញ្ចប់មួយជានិច្ច។
ជាមួយឯកសណ្ឋាននេះ នារីម្នាក់នេះបានក្លាយជាចំនុចដ៏ចាប់អារម្មណ៍មួយគ្រប់ពេលបង្ហាញខ្លួនតាមដងផ្លូវ។ មនុស្សជាច្រើនបានថតរូប និងថតវីដេអូពីស្រ្តីប្រចៀវ នៅសៀងហៃនេះ ហើយបានចែករំលែកគ្នានៅលើគេហទំព័របណ្តាញសង្គមចិនដូចជា Sina, Weibo។ ចំនុចពិសេសនោះ នារីដឹកជញ្ជូន pizza ម្នាក់នេះថែមទាំងជិះរថយន្ត BMW ដ៏ទំនើបទៀតផង។ មនុស្សជាច្រើនបានឲ្យដឹងថា នេះគឺជាការផ្សាយពាណិជ្ជកម្មរបស់ Brand Name pizza មួយនៅសៀងហៃ៕
/
/
ដោយ៖ សិលាប្រភព៖ K14