កម្មវិធី New York Fashion Week កំពុងតែដំណើរការទៅនៅទីក្រុង New York ដែលបានចាប់ផ្ដើមកាលពីប៉ុន្មានថ្ងៃមុននេះ ដែលនៅក្នុងនោះគេសង្កេតឃើញមានវត្តមានរបស់កំពូលតារាបង្ហាញម៉ូដអ្នកនាង Victoria Beckham ផងដែរ។/ប៉ុន្តែសម្រាប់អ្វីដែលប្លែកនោះគឺថា​មិនត្រឹមតែ Victoria Beckham នោះទេដែលបានមកចូលរួមក្នុងកម្មវិធីដើរម៉ូដនេះនោះ និយាយទៅគឺក្រុមគ្រួសារ Beckham ផ្ទាល់តែម្ដងដែលបានមកចួលរួមកម្មវិធីនេះដែលមាន Victoria, David និងកូនស្រីតូចអាយុ ១៤ ខែរបស់ពួកគេ Harper ដែលDavid Beckham អតីតតារាបាល់ទាល់ និងសព្វថ្ងៃជាតារាបង្ហាញម៉ូដបាននាំកូនស្រីមកជាមួយដើម្បីលើកទឹកចិត្តប្រពន្ធក្នុងការរៀបចំកម្មវិធី New York Fashion Week 2013 នេះ។/នេះជាលើកទី ២ ហើយដែលក្មេងស្រីម្នាក់នេះបានចូលរួមក្នុងកម្មវិធីធំបំផុតមួយនេះ។ កាលពីឆ្នាំទៅមិញ ក្រោយពេលដែលនាងមានអាយុប្រមាណជា ២ ទៅ ៣ សប្ដាហ៍ Harper Beckham ក៏បានចួលរួមក្នុងកម្មវិធីនេះផងដែរជាមួយម្ដាយរបស់គេ៕

/

ដោយ៖ ម៉ូកាប្រភពពី៖ Dailymail