យ៉ាងហោចណាស់មានមនុស្ស ៥នាក់ត្រូវបានស្លាប់ដែលក្នុងនោះមាន ៤នាក់គឺជាសិស្ស
សាលានិង១១នាក់ទៀតត្រូវរងរបួសនៅពេលដែលរថយន្តដឹកសិស្សមួយបានរងនូវការ
វាយប្រហារពីខ្មាន់កាំភ្លើងមិនស្គាល់មុខម្នាក់នៅក្បែរ ទីក្រុង ប៉េសហាវា ភូមិភាគខាងជើង

ប្រទេសប៉ាគីស្ថានក្នុងពេលថ្ងៃត្រង់កាលពីថ្ងៃអង្គារនេះបើតាមការចេញផ្សាយមួយរបស់
ទូរទស្សន៍ក្នុងស្រុកមួយរបស់ប៉ាគីស្ថាន Urdu TV ប៉ុស្តិ៍ ARY។

បើយោងតាមបណ្តាញសារពត៌មានក្នុងស្រុកមួយបានអោយដឹងថា, ការវាយប្រហារ
នេះត្រូវបានកើតឡើងនៅថ្ងៃអង្គារ វេលាម៉ោង ១៖៣០នាទីថ្ងៃត្រង់ ម៉ោងក្នុងស្រុកនៅ
ពេលដែលរថយន្តដឹងសិស្សមួយគ្រឿងមានធ្វើការវាយប្រហារដោយខ្មាន់កាំភ្លើងមិន
ស្គាល់អត្តសញ្ញាណមួយក្រុម ក្នុងតំបន់ មាតទី ទីក្រុង ប៉េសហាវានៅតាមផ្លូវ ប៉េសាវា
ទៅកាន់ កូហាត ដែលជាទីក្រុងមួយមានចំងាយ៦០គីឡូម៉ែត្រខាងត្បូង ប៉េសហាវា។

សាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា �មុនដំបូងក្រុមខ្មាន់កាំភ្លើងបាន
ធ្វើការបាញ់គ្រាប់រុកកែតទៅកាន់រថយន្តនោះបន្ទាប់មកក៏បើកការវាយប្រហារទៅលើ
វារថយន្តនោះយ៉ាងខ្លាំងខ្លានិងមិនញញើតដៃ។ បើតាមការប៉ាន់ស្មានគឺមានមនុស្ស
២០នាក់ដែលរួមមានសិស្សចំនួន១៧នាក់និងគ្រូ២នាក់បាននៅលើរថយន្តដែលត្រូវ
បានវាយប្រហារបុន្តែចំនួនអ្នកវាយប្រហារគឺមិនត្រូវបានគេដឹងនោះទេ។
បណ្តាញសារពត៌មានខ្លះបានចេញផ្សាយថា អ្នកដែលបានសំលាប់ទាំង៥ គឺជាសិស្ស
ប៉ុន្តែសារពត៌មានខ្លះទៀតបានផ្សាយថាអ្នកដែលបានស្លាប់ទាំង ៥ ក្នុងនោះមានសិស្ស
៤នាក់ និងអ្នកបើកឡានម្នាក់។សារពត៌មាននេះបានបន្តទៀតថា គ្រូ២នាក់ត្រូវបានរង
របួសហើយមកដល់ពេលនេះនៅមិនទាន់មានអ្នកណាចេញមុខមកទទួលខុសត្រូវលើ
ការវាយប្រហារនេះនៅឡើយទេ៕
ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា