ទិដ្ឋភាពនៅក្នុងទីក្រុងប្រទេសអេស៉្បាញ (ទីក្រុងម៉ាឌ្រីត) គឺពិតជាអស្ចារ្យ។ វាជាកន្លែងដ៏ប្រណិតដើម្បីរស់នៅ និងដើម្បីញ៉ាំភេសជ្ជៈ។ ហេតុដូចនោះទំព័រយើងខ្ញុំសុំណែនាំនូវទីកន្លែងដ៏អស្ចារ្យបីដល់អ្នកដែលចង់ទៅលេងប្រទេសដ៏អស្ចារ្យនេះ។
១.បាប្រវត្តិសាស្ត្រ៖ ប្រមូលផ្តុំដោយហាងកាហ្វេនៅតាមទីសាធារណៈជាច្រើន ជាមួយនឹងកៅអញីភ្លឺរលោង អ្នកបំរើដែលស្លៀកពាក់តាមប្រពៃណៃ និងមានអ្នកកំដលេងអុកជាមួយទៀតផង។ ចំណែកហាង មូសេអូ ឆីកូត (Museo Chicote) គឺជាហាងដែលមានស្រាក្រឡុកច្រើនជាង១០០ប្រភេទ ជាមួយនឹងការសំដែងអមនឹងឌីជេផងដែរ។
២.ផ្លាសា សាន់តា អាណា (Plasa Santa Ana)៖ ជាទីប្រជុំជនដែលមានមនុស្សដើរលេងកំសាន្តកុះករនៅពេលយប់។ បើសិនជាភ្ញៀវទេសចរសំរាកនៅលើសណ្ឋាគារនៅទីនោះពួកគេអាចទស្សនាទិដ្ឋភាពដ៏អស្ចារ្យពីល់ដំបូល។

រូបភាព៖ផ្លាសា សាន់តា អាណា ជាតំបន់ទីប្រជុំជនដ៏ប្រណិតដែលអាចដើរកំសាន្តបាននូវពេលយប់
៣.តាបើណាស់ (Tabernas)៖ ជាទីកន្លែងដែលមានបរិយាកាសដ៏ល្អ ដែលមាន កាសាអាល់បើតូមានកំណើតតាំងពីឆ្នាំ ១៨២៧មកម្លេះ។ អាថ៌កំបាំងដែលធ្វើឲ្យទីនេះមានភាពល្បីល្បាញគឺដោយសារតែ មុខម្ហូបដែលមានសោភ័ណ្ឌភាព ជាមួយនិងចុងភៅដ៏ចំណាន និងស្រាបៀល្បីៗផងដែរ៕

រូបភាព៖ តំបន់ តាបើណាស់ ដែលពោរពេញដោយបរិយាកាសល្អ និងលក់ស្រាគ្រប់ប្រភេទ
ដោយ៖ រិនដូ
ប្រភព៖ .bbc.