ភ្នំពេញ៖ រថយន្ត Ford Runner មួយគ្រឿង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ យកមកប្លុងចោល នៅមុខផ្ទះឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ស្ថិតក្នុងខណ្ឌ ទួលគោក តាមបណ្តោយផ្លូវ ៦០៦ កែងផ្លូវ ៥៩២ ។

ក្រុមអង្គរក្សរបស់ឧបនាយករដ្ឋមន្រ្តី បានអោយដឹងថា រថយន្ត Ford Runner មួយគ្រឿងនេះ ត្រូវបានឃើញមនុស្សម្នាក់ជិះមកឈប់ទីនេះ នៅវេលាម៉ោង ១ជាងយប់ ចូលថ្ងៃទី ១៣ ខែមិថុនា ហើយ ដើរចេញទៅបាត់ មិនដឹងទៅណា ។ រហូតដល់ព្រឹកថ្ងៃនេះ ទើបអាជ្ញាធរជំនាញមកជួយពិនិត្យមើលថា តើអាចនឹងមានអ្វីនៅក្នុងនោះ ។

តាមសមត្ថកិច្ចបានអោយដឹងថា រថយន្តនេះជារថយន្ត Ford ២បាំងកន្លះ ពាក់ស្លាកលេខភ្នំពេញ 2N-5846 ពណ៌ខ្មៅ  ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច នឹងហៅក្រុមជំនាញមកពិនិត្យមើល ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល