ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជនជាតិ ឥណ្ឌាម្នាក់ បង្ខំចិត្តហែលឆ្លងកាត់ទឹកទន្លេ កំពុងតែឡើងខ្លាំង ក្នុងរយៈ ចម្ងាយឆ្ងាយ ខណៈពេលដែលរូបគាត់ផ្ទាល់ កំពុងតែពរពោះកូន បាន ៩ ខែ នេះបើតាមការអោយដឹងពី គេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
ស្ថិតនៅក្នុងវ័យ ២២ ឆ្នាំ ស្រ្តីជាម្តាយ មានឈ្មោះថា Yellavva បានប្រើប្រាស់ ឃ្លោក និងល្ពៅស្ងួត ដើម្បី ជាជំនួយជួយសម្រាល ក្នុងការហែលឆ្លងកាត់ ទឺកទន្លេ ជម្រៅជ្រៅ មានរយៈចម្ងាយឆ្ងាយ ដល់ ទៅជិត មួយគីឡូម៉ែត្រ ពីភូមិ ដីកោះ ដាច់ស្រយាលរបស់ខ្លួន កាលពី អំឡុងពេល ៣ សប្តាហ៍មុន ពី ព្រោះតែ លោកស្រី ចង់ផ្តល់កំណើតកូនរបស់ខ្លួន ដោយសុវត្ថិភាព នៅឯ មណ្ឌលសុខភាព ។ លោក ស្រី គូស បញ្ជាក់អោយដឹងថា គ្មានមណ្ឌលសុខភាព នៅឯភូមិស្រុកលោកស្រីនោះទេ ខណៈ លោ កស្រី ពិតជា ចង់ផ្តល់កំណើតអោយកូន ដោយមានសុវត្ថិភាព ជាខ្លាំង ។
មិនយូរប៉ុន្មានក្នុងរយៈពេលខ្លី បន្ទាប់ពីបានធ្វើការហែលទឹកឆ្លងទឹកទន្លេស្រី្តជាម្តាយក៏បានផ្តល់កំណើត ដល់កូនតូចរបស់ខ្លួន នៅឯ មន្ទីរពេទ្យ ឯកជនមួយ កាលពីយប់ថ្ងៃ សៅរ៍ ចុងសប្តាហ៍ កន្លង ទៅនេះ ។ ជាមួយនឹងភាពហ៊ានក្លា ក្នុងការហែលទឹក ឆ្លងទឹកទន្លេ រយៈចម្ងាយឆ្ងាយលើកនេះ លោក ស្រី ទទួល បាននូវពាក្យកោតសរសើរ ពីអ្នកផងទាំងពួង ដែលជាពលរដ្ឋ រស់នៅក្នុងតំបន់ ខណៈ ក្រុមវេជ្ជបណ្ឌិត សរបញ្ជាក់អោយដឹងថា នេះគឺជាសមិទ្ធផលស្នាដៃមួយ ដ៏មហាអស្ចារ្យ ។
បើទោះជាទឹកទន្លេ មានកំពស់កើនឡើង យ៉ាងគំហុក ចន្លោះពី ១២ ទៅ ១៤ ហ្វឺត ក៏ដោយចុះក៏មិនបាន ធ្វើអោយស្រ្តីជាម្តាយរូបនេះ មានភាពរួញរា ក្នុងការហែលឆ្លងកាត់នោះទេ ខណៈ មាន បទ ពិសោធន៍ ហែលទឹកដោយផ្ទាល់ជាពលរដ្ឋរស់នៅតំបន់ទន្លេ ក្នុងនោះ បើតាម សេចក្តី រាយការណ៍ បញ្ជាក់អោយ ដឹងថា លោកស្រី មានការហែលអម ពីសំណាក់ បុរសជាឪពុក រួមទាំង បងប្អូនប្រុស លោកស្រី និង បង ប្អូនជីដូនមួយផ្សេងទៀតជាដើម ។
អំឡុងពេលដែល បានផ្តល់កិច្ចសម្ភាសន៍ ជាមួយក្រុមការងារ ទំព័រ ប៊ីប៊ីស៊ី កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ បេក្ខភាពស្រ្តីជាម្តាយ ប្រកបដោយភាពហ៊ានក្លា មួយនេះ បញ្ជាក់អោយដឹង ខ្ញុំ រីករាយខ្លាំងណាស់ នៅ ពេលដែលបានកើតកូនតូច នៅក្នុងមន្ទីរពេទ្យយ៉ាងដូច្នេះ ពួកគេបានធ្វើ ការវះកាត់ និង យកទារកចេញ ពីផ្ទៃនាងខ្ញុំ គេពិតជាមានសុខភាពល្អជាខ្លាំង ខណៈមានទម្ងន់ដល់ទៅ ៤ គីឡូក្រាមឯណោះ ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី