ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិតបី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា គូសបញ្ជាក់អោយដឹងថា សហរដ្ឋ អាមេរិក កំពុងតែធ្វើការពិចារណា ក្នុងការចាត់ ប្រទេសកូរ៉េខាងជើង ចូលទៅ ក្នុង បញ្ជីខ្មៅ ភារវកម្ម ក្រោយពីមានសកម្មភាព វាយប្រហារ តាមរយៈ Hack ទ្រង់ទ្រាយធំ ទៅលើក្រុមហ៊ុន ភាពយន្ត Sony Pictures ។

ទំព័រប៊ីប៊ីស៊ី បន្តអោយដឹងថា ការសម្រេចចិត្ត ថាតើ ត្រូវដាក់បញ្ជូលក្នុងបញ្ជីខ្មៅ ឬយ៉ាងណានោះ នឹង ត្រូវធ្វើឡើង ឆាប់ៗ បន្ទាប់ពីមានការតាមដានស៊ើបអង្កេត ខណៈ លោក អូបាម៉ា បានហៅការវាយប្រ ហារលើកនេះ ជាសកម្មភាពវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រ ពុំមែនជា សកម្មភាពបង្កសង្គ្រាមនោះទេ
គួរបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើការបដិសេធ ទៅនឹងការលើកឡើងអោយដឹងថា ខ្លួន ជាអ្នកនៅ ពី ក្រោយរឿងការវាយប្រហារ Hack លើកនេះ មានគោលគំនិតចម្បង តម្រូវអោយឈប់បញ្ជាំងខ្សែភាព យន្តថ្មី The Interviews ខ្សែរឿងនិយាយពីការសម្លាប់មេដឹកនាំ Kim Jong-Un ។

គួររំឮកថា ក្រុមហ៊ុន Sony បានសម្រេចលុបចោល ការចេញផ្សាយភាពយន្តថ្មី មួយនេះ នៅថ្ងៃបុណ្យ ណូអែលខាងមុខនេះ ក្រោយពីមានការគម្រាម ភារវកម្ម ទៅលើ បណ្តារោងកុនទំនើបៗ ។
ចំណាយថ្លៃ ៖
កិច្ចសម្ភាសន៍ ជាមួយ នឹងទំព័រព័ត៌មានខ្សែកាប ស៊ីអិនអិន លោក អូបាម៉ា បញ្ជាក់អោយដឹងថា ការ វាយប្រហារ Hack ក្នុងទ្រង់ទ្រាយធំលើកនេះ គឺចំណាយថ្លៃដើមជាខ្លាំង ពោល ចំណាយថ្លៃណាស់ ។ លោកបានបន្តដឹងថា មន្រ្តីសហរដ្ឋអាមេរិក នឹងធ្វើការវិភាគ ដោយផ្អែកទៅលើ ភស្តុតាង ដើម្បីធានា អោយបាន ថាតើ ប្រទេសកូរ៉េខាងជើង គួរចាត់ចូល នៅក្នុងបញ្ជីស្បែកខ្មៅ ជាអ្នកឧបត្ថម្ភ ភារវកម្ម ឬ ក៍យ៉ាងណា ។
ខ្ញុំនឹងរង់ចាំ ទៅលើរបកគំហើញ កើតចេញពីការស្រាវជ្រាវ ហើយលោកមានជំនឿ ជាក់ថាសកម្មភាព វាយប្រហារលើកនេះ ពុំមែនជាសកម្មភាពញ៉ុះញ៉ុង សង្គ្រាមនោះទេ ។ របាយ ការណ៍ បញ្ជាក់ថា ប្រ ទេសកូរ៉េខាងជើង បានជាប់ឈ្មោះ នៅក្នុងបញ្ជីស្បែកខ្មៅ ភារវកម្ម របស់សហរដ្ឋអាមេរិក ដល់ទៅ ២ ទសវត្ស រហូតមកទល់នឹងបច្ចុប្បន្នភាព កាលពីឆ្នាំ ២០០៨ កន្លងទៅ សេតវិមាន បានដកចេញវិញ ពី បញ្ជីខាងលើ ក្រោយ រដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានឯកភាព លើ កិច្ច ព្រមព្រៀង ផ្ទៀងផ្ទាត់ពេញ លេញទៅលើតំបន់ នុយក្លេអ៊ែរ ៕
- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)
- អាន ៖ Sony សម្រេចចិត្ត មិនបញ្ជាំងរឿង The Interview ខណៈ Hacker គម្រាមវាយប្រហារ ភារវកម្ម ទៅលើរោងភាពយន្តទំនើប
- អាន ៖ Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត ទំនើបៗ
- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី