វៀតណាម៖ តាមសេចក្កីរាយការណ៍របស់ពត៌មាន BBC កាលពីថ្ងៃ អាទិត្យម្សិលមិញនេះថា ខេត្ដមួយចំនួន នៅបែកខាងជើង នៃប្រទេសវៀតណាម ត្រួវបានទទួយរងនូងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះ Kai-Tak កាលពីថ្ងៃ សុក្រ ទី ១៧ សីហា កន្លងទៅនេះ។

បើតាមការអោយដឹង របស់ពត៌មានក្នុងស្រុក នៃប្រទេសវៀតណាម បានអោយដឹងថា ខ្យល់ព្យុះ kai-Tak បានបោកបក់ មកលើខេត្តមួយចំនួនដែលបណ្ដាលអោយខូចខាត ផ្ទះសម្បែង និងផលដំណាំប្រជាពលរដ្ឋ យ៉ាងច្រើន។ ប្រភពដដែល ក៏បានអោយដឹងទៀតថា ខ្យល់ព្យុះនេះក៏បណា្ដលអោយមាន ទឹកជំនន់ជន់លិចក្នុងទីក្រុងហាណូយផងដែរ។
បើតាមការអោយដឹង ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយនៃប្រទេសវៀតណាម បានអោយដឹងថា ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ១២,០០០ ខ្នងត្រូវបានរលំ ផ្ទៃដីដាំដុះចំនួន ២៣,០០០ហិកតារត្រូវបានបំផ្លាញ។ លើសពីនេះ គឺមនុស្សចំនួន ២៧ នាក់បានស្លាប់។
កងទ័ពអាកាស និងកងទ័ពជើងទឹក រាប់សិបនាក់កំពុងត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដើម្បីជួយសង្គ្រោះ ដោយសារខ្យល់ព្យុះនេះ៕
ដោយ៖ រក្សាប្រភព៖ BBC