ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់មនុស្ស ២៨ នាក់បានស្លាប់បាត់បង់ជីវិត ខណៈរាប់រយនាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង  ស្រាល  បន្ទាប់ពីមានការវាយប្រហារពីសំណាក់ហ្វូងឱម៉ាល់យក្ស នៅឯភាគកណ្តាលប្រទេសចិន នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

width=437

ទីភ្នាក់ងារសារព័ត៌មានដដែល គូសបញ្ជាក់បន្ថែមអោយដឹងថា ករណីបើកការវាយប្រហារខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅនេះ នៅឯក្រុង Angkang នាខេត្ត Sha-anxi គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុខាងលើ ជារឿយៗក៏ត្រូវបានគេដាក់ស្លាកសញ្ញាបំរាម   អោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់  ទៅនឹងការវាយប្រហារបែបនេះជាពិសេស ការដើរចេញក្រៅចូលទៅក្នុងព្រៃជ្រៅ ។

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីសុខាភិបាលម្នាក់ លោក Zhou Yuanhong បានអះអាងអោយដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មន្ទីរពេទ្យ គឺពោរពេញទៅដោយក្រុមមនុស្ស ដែលជាអ្នករងគ្រោះ  ដោយសារការវាយប្រហារ    ពីសំណាក់សត្វឱម៉ាល់ ។គាត់បានបន្ថែមថា ជារៀងរាល់ឆ្នាំ  ក្រុមមនុស្សមួយចំនួន  ត្រូវបានស្លាប់បាត់បង់ជីវិត ជាមួយនឹងការវាយប្រហារមួយនេះ   ជាពិសេសក្រុមមនុស្សដែលចូលចិត្តទន្ទ្រានព្រៃជ្រៅ៕

ចងចាំ ៖ ខាងលើនេះ ជាអត្ថបទសារព័ត៌មានគំរូស្រាប់ ដូច្នេះ សូមប្រិយមិត្ត មិត្តអ្នកអាន ជាពិសេសទស្សនិកជន គួរណាត្រូវមានការយកចិត្តទុកដាក់អោយបានខ្ពស់ ដើម្បីសុខសុវត្តិភាពផ្ទាល់ខ្លួន និងមនុស្សនៅជុំវិញខ្លួន នៅពេលដែលដើរកំសាន្តចូលក្នុងព្រៃ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- អ្នកវិទ្យាសាស្រ្ត មានភាពភ្ញាក់ផ្អើល ខណៈរកឃើញ សំណាកគំរូផូស៊ីល ត្រីពីបុរាណ មានមុខស្រដៀងទៅនឹង មនុស្ស

- ភ្ញាក់ផ្អើលខ្លាំង ខណៈពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួន នៅឡើយ

- វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ ខាងជើង ប្រទេស

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំណាក់ឃាតករ ចិត្តត្រជាក់

ដោយ ៖ ពិសិដ្ឋប្រភព ៖ ម៉េត្រូ