សត្វកន្លាត ជាសត្វល្អិតម្យ៉ាងដែលចូលចិត្តរស់នៅទីងងឹតក្នុងផ្ទះ ហើយសត្វនេះឯងតែងតែចេញមកចាប់សត្វតូចៗធ្វើជាចំណី នាពេលយប់។ ពេលខ្លះ សត្វនេះឯងក៏ចូលចិត្តទៅកន្លែងដែលមានភ្លើងភ្លឺដែរ។ ពេលខ្លះវាអាចចម្លងជម្ងឺដល់អ្នក និងគ្រូសារអ្នកពេលដែលវាទៅស៊ីចំណីអាហាររបស់អ្នក ដែលអ្នកមិនបានគ្របអោយត្រឹមត្រូវ។

តាមការស្រាវជ្រាវមួយរបស់លោក Jean- Michel Mongeau បានអោយដឹងថានៅពេលមនុស្សយើងឃើញសត្វកន្លាតគេចចេញពីភ្លើង គឺវាបីដូចជាបាត់ស្រមោលសូន្យឈឹងតែម្ដង នោះ លោកបញ្ចាក់ថា វាគឺជា អាថ៌កំបាំងធម្មជាតិមួយដែលមានភាពរហ័សរហួនក្នុងការគេចចេញពីសត្រូវរបស់។

លោក Jean- Michel Mongeau បានបន្ដថាលោកបាន យកសត្វកន្លាតទៅថតក្នុងបន្ទប់ពិសោធន៍ Bekerly ហើយបានរកឃើញថា ជើងក្រោយរបស់សត្វកន្លាតផ្លាស់ទីយ៉ាងលឿនជាមួយផ្ទៃរាបខាងក្រោម ដែលភ្នែកយើងធម្មតាមិនអាចមើលឃើញការបន្លាស់ទីនេះ៕
ខាងក្រោមនេះជាវីដេអូខ្លី បង្ហាញពីអាថ៌កំបាំងនៃការគេចខ្លួនរបស់សត្វកន្លាត៖
ដោយ៖ សារិនប្រភព៖dailymail