អាគារ ៧៤ជាន់មួយមានកំពស់ ៣២៨ម៉ែត្រ ក្នុងខេត្ត ជាំងស៊ូ (Jiangsu) ភាគខាងត្បូងប្រទេស
ចិន កំពុងតែទទួលបានការទាក់ទាញយ៉ាងខ្លាំងដោយសារមានរូបចំលាក់សត្វក្របីមួយយ៉ាង
ធំអស្ចារ្យស្រោបដោយមាសសុទ្ធទំងន់មួយតោន ដែលមានតំលៃជាង ៣០០លានយាន់ គឺ
ប្រហែលជា៤៧ លានដុល្លាអាមេរិក បានដាក់តាំងនៅក្នុងអាគារនោះ ។

លោក Sun Hai Dien អនុប្រធានភូមិ Hoa នៃខេត្ត ជាំងស៊ូ បានអោយដឹងថាថវិកាចំណាយលើ
ការសាងសង់អាគារមួយនេះមានចំនួនជាង ៣ពាន់លានយាន់ដែលប្រហាក់ប្រហែល ០,៤៦
ពាន់លានដុល្លាអាមេរិក ។

អាគារនេះទើបតែបានធ្វើការតុបតែងរួចរាល់នូវបរិក្ខាតុបតែងខាងក្នុង និងមានគំរោងប្រារព្ធ
ពិធីបើកសម្ភោធដាក់អោយប្រើប្រាស់នៅថ្ងៃទី ៨ ខែតុលា ២០១១ ខាងមុខដើម្បីជាពិធីរំលឹក
ខួប ៥០នៃការបង្កើតភូមិ Hoa នេះផងដែរ ។ អាគារនេះបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ
២០០៧ មកម៉្លេះ ។

អាគារខាងលើនេះក៏គឺជាគំរូតំណាងអោយភូមិមានបំផុតនៅក្នុងប្រទេសចិនផងដែរ ដែល
កាលពីកំឡុងខែ វិច្ឆិកាឆ្នាំ ២០១០ កន្លងទៅភូមិនេះបានទិញ ឧទ្ធម្ភាកចក្រចំនួនពីរគ្រឿង
ដើម្បីដឹកអ្នកភូមិក៏ដូចជាភ្ញៀវទេសចរណ៍ទស្សនាទិដ្ឋភាពរបស់ភូមិ ។

ភូមិនេះក៏មានគំរោងនឹងទិញនូវនាវាប្រណិតមួយដែលអាចផ្ទុកបានចំនួន ៥០០នាក់នៅ
ពេលខាងមុខនេះ ។ ជាមួយវិស័យឧស្សាហកម្មដ៏សំខាន់មួយចំនួនដូចជាផ្នែកវាយនភណ្ឌ,
ការផលិតដែក ,ទេសចរណ៍ ,ភូមិ Hoa គឺជាភូមិដំបូងក្នុងប្រទេសចិនដែលមានផលិតផល
ក្នុងស្រុកសរុបមានតំលៃ ១០ពាន់លានយាន់កាលពីឆ្នាំ ២០០៣ ។

ភូមិ Hoa មានប្រជាជនប្រមាណត្រឹមតែ ១,៥០០ នាក់ប៉ុណ្ណោះតែភូមិនេះមានភ្ញៀវទេស
ចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តប្រមាណជា ២លាននាក់ជារៀងរាល់ឆ្នាំ ៕
ប្រភព៖ Dailyinfo
ដោយ៖ យ៉ាវីន