លោក ជូរីនឡាក់សាណាវីសិត(JurinLaksanavisit)មកពីគណបក្សប្រឆាំងនៅប្រទេសថៃ
បាននិយាយក្នុងជំនួបប្រជុំថា អ្នកស្រី យីងឡាក់ ស៊ីណាវាត្រា នាយករដ្ឋមន្ត្រីថៃ គួរតែផ្អាក
ដំណើរការទស្សនិកកិច្ចទៅ ក្រៅប្រទេសសិន ហើយគួរតែផ្ដោតលើការងារផ្សេងៗនៅក្នុង
ប្រទេស ដូចជាបញ្ហាទីកជំនន់ជាដើម។

លោក ជូរីន ឡាក់សាណាវីសិត បានថ្លែងទៀតថា នាយករដ្ឋមន្ត្រីរបស់ប្រទេសមួយមិនគួរ
ឈប់ធ្វើការដោយសារតែមនុស្សម្នាក់នោះទេ។ ទោះបីជាលោកមិនបានបញ្ចេញឈ្មោះក៍
ដោយ មនុស្សម្នាក់ដែលលោក ជូរីន ត្រូវបានគេជឿជាក់ថាលោក សំដៅទៅកាន់លោក
ថាន់ស៊ីន ដែលលោកនឹងមកប្រទេសកម្ពុជា ស្របពេលដែលអ្នកស្រី យីងឡាក់មកបំពេញ
ទស្សនកិច្ចនៅប្រទេសកម្ពុជា ដែរនោះ។

អ្នកស្រី ធីទីមា ចៃសាង(Thitima Chaisaeng ) អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ បានឆ្លើយ
តបនឹង សម្តីរបស់លោក ជួរីនថា ដំណើរទស្សកិច្ចរបស់អ្នកស្រី យីងឡាក់ ទៅប្រទេសកម្ពុជា នោះមិនមែនជាការជួបគ្នារវាង លោកថាក់ស៊ីន និង អ្នកស្រី យីងឡាក់នោះទេ។ អ្នកស្រី
បានបញ្ជាក់ថែមថា ការធ្វើរទស្សនកិច្ចផ្លូវរដ្ឋមួយនេះ គឺដើម្បីជាប្រយោជន៍របស់
ប្រទេសថៃ។

លោកថាក់ស៊ីន នឹងមកកាន់ប្រទេសកម្ពុជាយើង នៅថ្ងៃសុក្រខាងមុននេះ ហើយត្រូវបាន
គេរំពឹងទុកថា លោកនឹងជួបជាមួយអ្នកស្រីយីង ឡាក់ នាយករដ្ឋមន្ត្រីថៃ ដែលត្រូវជាប្អូនបង្កើតផងដែរ៕

លោក ជូរីនឡាក់សាណាវីសិត

(bangkokpost)
ដោយៈសំអាត