(តួកគី)៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត សម្រាប់ប្រទេសតួកគី ដែលអាជ្ញាធរទេសចរណ៍បាន សម្រេចយកយន្តហោះខ្នាតធំមួយគ្រឿង ទៅពន្លិចនៅក្នុងដែនសមុទ្រជាប់ឆ្នេរកម្សាន្តដ៏ល្បីល្បាញ មួយរបស់ខ្លួនមានឈ្មោះថា Aegean Sea ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកកាន់ទីនេះឲ្យកាន់តែច្រើន។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយសារព័ត៌មាន DW នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦។

/

ការពន្លិចយន្តហោះ A300 Airbus នេះបានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ម្សិលមិញនេះដោយត្រូវ ប្រើប្រាស់ ពេលរហូតដល់ទៅ ពីរម៉ោងកន្លះឯណោះទើបវាលិចទៅដល់បាតសមុទ្រ។ អំឡុងពេលនេះការពន្លិតនោះ ក៏មានទូក ទេសចរណ៍ជាច្រើនគ្រឿង ដឹកមនុស្សរាប់រយនាក់ បានមកចោមរោម និងអបអរចំណាត់ការថ្មី ដែលមានគោលដៅក្នុងការទាក់ទាញ ការកម្សាន្តបែបមុជទឹកបាតសមុទ្រនេះផងដែរ។

គួរបញ្ជាក់ថាតួយន្តហោះខាងលើនេះ មានតម្លៃតែ ៩៣,០០០ ដុល្លារប៉ុណ្ណោះ ដែលគេបានទិញពី ក្រុមហ៊ុនអាកាសចរណ៍ឯកជននៅក្នុងស្រុក។ ការបង្កើតកម្មវិធីប្លែកៗនេះ ក៏ព្រោះតែប្រទេសតួកគី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបប្រទះនូវបញ្ហាថមថយភ្ញៀវទេសចរ ដែលបានបណ្តាលមក ពីបញ្ហាសន្តិសុខ និងការបង្កអំពើភេរវកម្មនានា៕

ប្រភព​ ៖ DW

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី