តេហេរ៉ង់៖ ទីភ្នាក់ងារទូរទស្សន៍ អ៊ីរ៉ង់បានរាយការណ៍ ដោយលើកឡើង សម្តីរបស់ អគ្គមេបញ្ជាការ ជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងធ្វើការសាកល្បង មីស៊ីលរយៈចម្ងាយ មធ្យម ដែលផលិតក្នុងស្រុក នៅក្នុងការធ្វើ សមយុទ្ធជើងទឹក របស់ខ្លួន ដែលបានចាប់ផ្តើម កាលពីថ្ងៃសុក្រ កន្លងទៅនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១២ ដោយផ្នែកតាម សម្តីរបស់ អនុឧត្តមនាវីឯក អាមី រ៉ាស្ទីហ្គា បានលើកឡើងថា «មីស៊ីល ប្រភេទ រ៉ាថុនឌ័រ ដែលជាមីស៊ីល ផលិតក្នុងស្រុក អាចវាប្រហារទីតំាង ចម្ងាយមធ្យម នឹងត្រូវធ្វើការ សាកល្បងបាញ់អំឡុងពេលសមយុទ្ធ យោធាជើងទឹក របស់អ៊ីរ៉ង់»។
ការសាកល្បងនូវអាវុធដែលជាផលិតផលក្នុងស្រុកនេះ គឺជាលើកដំបូងហើយចាប់តំាង ពីបានសាកល្បង មីស៊ីល ប្រឆំាងរ៉ាដា អំឡុងធ្វើសមយុទ្ធកាល ពីខែធ្នូ ឆ្នាំ២០១១ ដែលមាន ឈ្មោះថា វីឡាយ៉ាដ៩១។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ ទី២៨ ខែធ្នូ កងនាវាជើងទឹករបស់អ៊ីរ៉ង់ បានចាប់ផ្តើម សមយុទ្ធយោធា ជើងទឹក ទ្រង់ទ្រាយធំមួយ រយៈពេល ៦ថ្ងៃ នៅដែនទឹក ភាគខាងត្បូង ប្រទេស ដែលជាសមយុទ្ធមួយ ចម្លងតាមសមយុទ្ធ វីឡេយ៉ាដ៩១ ឬឆ្មំានាវា៩១ ដែលនឹងត្រូវធ្វើឡើង នៅសមុទ្រ អូស្មាន់ ស្ថិតនៅភាគខាងជើង មហាសមុទ្រឥណ្ឌា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល