
យោងតាមគេហទំព័រចិនស៊ិនហួរបាននិយាយថាយ៉ាងតិចណាស់មានសាកសពចំនួន៧៥
ត្រូវបានគេរកឃើញបន្ទាប់ពីមានការឆេះប្រេងនៅក្នុងតំបន់ដែលមានប្រជាជនកុះករមួយ
ក្នុងខេត្ត ណារូបី ប្រទេសកេនយ៉ា។ មនុស្សច្រើនជាង១០០នាក់ត្រូវបានគេសន្មតថាអាចនិងត្រូវបានភ្លើងឆេះហើយមានមនុស្ស
ចំនួនជាង១០០នាក់ទៀតត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្នុងចំណោមជនរងគ្រោះ
ទាំងនោះក៏មានកុមារជាច្រើននាក់ផងដែរ។ អ្នករស់នៅក្នុងតំបន់នោះបាននិយាយថា �ប្រេង
ត្រូវបានហូរចេញពីបំពង់បង្ហូរប្រេងមួយដែលជារបស់ក្រុមហ៊ុនប្រេងកេនយ៉ាដែលបង្កើតបាន
ជាភ្លើងឆេះដ៏សន្ធោសន្ធៅនេះឡើង�។

ប្រធានក្រុមហ៊ុនរុករកប្រេងរបស់កេនយ៉ាបាននិយាយថា�ការហៀរចេញនៃប្រេងនេះគឺកើត
ឡើងដោយសារតែមានការផ្ទុះបែកទ្រនាប់បំពង់បង្ហូរប្រេង។ គាត់បានបន្តថា �ការហៀរចេញ
នៃប្រេងនេះមិនអាចកើតចេញជាភ្លើងឆេះនេះបានទេ តែដោយសារតែប្រជាជននៅតំបន់នេះ
មានទំលាប់នៅក្នុងការដុតសំរាមទើបបង្កើតអោយមានអគ្គីភ័យនេះកើតឡើង៕�
ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា