ព័ត៌មានអន្តរជាតិ ៖ យន្តហោះដឹកជញ្ជូនយោធា មួយគ្រឿងបានធ្លាក់ នៅតំបន់មនុស្ស  រស់នៅ​ក្នុង ទីក្រុង Medan ភាគខាងជើងកោះស៊ូមាត្រា ប្រទេសឥណ្ឌូនេស៊ី នេះ​​  បើតាមការគូសបញ្ជាក់អោយ ដឹងពីសម្តីមន្រ្តីផ្លូវការ ។

/

ទូរទស្សន៍ក្នុងស្រុក ធ្វើសេចក្តីរាយការណ៍អោយដឹងថាយន្តហោះដឹកជញ្ជូនយោធា Hercules បាន ធ្លាក់ចុះ ចំផ្ទះប្រជាពលរដ្ឋពីរខ្នង ដោយបង្ក  ជាអគ្គីភ័យឆាបឆេះ  យ៉ាង  សន្ធោសន្ធៅ  មិនត្រឹមតែ ប៉ុណ្ណោះ ក៏បានបណ្តាលអោយ រថយន្តមួយចំនួនឆាបឆេះ និង រងនូវការខូចខាតដូចគ្នាដែរ  លោក Fuad Basya អ្នកនាំពាក្យអោយ យោធា ផ្តល់  ជាកិច្ច  សម្ភាសន៍  ដល់ សារព័ត៌មាន ប៊ីប៊ីស៊ី អោយ ដឹងថា យន្តហោះដឹកជញ្ជូនយោធាខាងលើ  បាន  ធ្លាក់ចុះភ្លាមៗ បន្ទាប់ពីហោះឡើងបានតែបន្តិច ខណៈវត្តមាន​សហសេវិកនៅលើនោះ ហោចណាស់ មានចំនួន ១២ នាក់ ។

ពុំទាន់មានសេចក្តីរាយការណ៍ អោយជាក់  ច្បាស់  នៅ ឡើយទេ ថាតើ មានជនរងគ្រោះស្លាប់ និង របួស ប៉ុន្មាននាក់ ។ គួរបញ្ជាក់ថា ក្រុម  ការងារ  យើងខ្ញុំ នឹងបន្តផ្សាយជូនជាបន្តបន្ទាប់ ក្នុងករណី ទទួលបានព័ត៌មានបន្ថែម ពីសារព័ត៌មានបរទេស ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី