
កាលពីថ្ងៃច័ន្ទកន្លងទៅ ប្រទេសបានចិនបានទទួលស្គាល់ ពួកប្រឆាំងលោកកាដាហ្វី ជារដ្ឋាភិបាល
តំណាងឲ្យប្រទេសលីប៊ី។ លោក Ma Zhaoxu រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានបញ្ជាក់ក្នុង
របាយការណ៍ថា ប្រទេសចិនគោរពការសម្រេចចិត្តរបស់ប្រជាជនលីប៊ី។
លោក Ma Zhaoxu រដ្ឋាភិបាលចិន នឹងបន្តចំណងមិត្តភាពជាមួយនឹងប្រទេសលីប៊ីដែលគ្រប់
គ្រង់ដោយពួកប្រឆាំង ហើយប្រទេសចិនសង្ឃឹមថា រាល់កិច្ចព្រមព្រៀងនានាដែលបានធ្វើ
កាលពីពេលដែលប្រទេសនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលលោកកាដាហ្វី។
អជ្ញាធរបណ្តោះអាសន្នដែលគ្រប់គ្រងដោយពួកប្រឆាំងថា រហូតមកដល់ពេលនេះ មាន ៧០ ប្រទេសហើយ ដែលបានទទួលស្គាល់រដ្ឋារបស់ពួកប្រឆាំង។
ប្រទេសចិនបានបដិសេធការវាយប្រហាររបស់អង្គការណាតូក្នុងប្រទេសលីប៊ីកាលពីពេលកន្លង
ទៅ ហើយធ្លាប់បានអញ្ជើញភាគីលោកកាដាហ្វី និង តំណាងរបស់ពួកប្រឆាំងឲ្យទៅពិភាក្សា
រកដំណោះស្រាយដោយសន្តិវីធីនៅទីក្រុងប៉េកាំង៕
(xinhua)
ដោយៈសំអាត