Microsoft យល់ថា ថេប្លេត Surface Pro 3 របស់ខ្លួន មានលក្ខណៈលេចធ្លោ និងមានប្រយោជន៍ ច្រើនជាងបណ្ដាផលិតផល របស់ Apple ដូចជា iPad និង កុំព្យូទ័រយួរដៃ MacBook Air ជាដើម។

/

គេអាចនិយាយបានថា Apple និង Microsoft គឺជាក្រុមហ៊ុន ២ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេ នាពេលបច្ចុប្បន្ន និងទទួលបានការគាំទ្រច្រើនបំផុត ពីអតិថិជន ប៉ុន្ដែ ដោយសារប្រការនេះហើយ ទើបធ្វើឱ្យមានការប្រជែងគ្នាយ៉ាងខ្លាំងក្លា រវាង Apple និង Microsoft ។ ជាក់ស្ដែង នៅក្នុងបណ្ដាវីដេអូឃោសនាថ្មីៗរបស់ខ្លួន ក្រុមហ៊ុន Microsoft តែងតែ “វាយប្រហារ” ទៅលើ Apple ខណៈដែលអះអាងថា Surface Pro 3 របស់ខ្លួន លេចធ្លោ និងមានប្រយោជន៍ច្រើនជាង iPad និង MacBook Air របស់ Apple ។

/

ដូចទៅនឹងលើកមុនៗ ថ្មីៗនេះ ក្នុងវីដេអូឃោសនាដែលមានរយៈពេល ៣០វិនាទីរបស់ Microsoft ក្រុមហ៊ុននេះ បាន “ចំអក” ដាក់ Apple ដោយវាយតម្លៃថា Surface Pro 3 អាចជំនួសកុំព្យូទ័រយួរដៃ MacBook Air ដោយសារតែ សមត្ថភាពដ៏អស្ចារ្យនៃអេក្រង់ថាច់ស្គ្រីន រួមនឹងប៊ិចឆ្លាតវៃ និងការដោះបំបែកអេក្រង់ និងក្ដារចុចរបស់ Surface Pro 3 ។

width=483

Surface Pro 3 ១២អ៊ិន្ឈ៍ ចន្ទល់បង្វិលបាន ១៥០អង្សា របស់ Micrososft

width=483

MacBook Air របស់ Apple

យ៉ាងនេះក្ដី   Microsoft ក៏ហាក់ធ្វើជាភ្លេចថា ក្ដារចុច រយៈពេលនៃថាមពលថ្ម ក៏ដូចជា តំណភ្ជាប់ USB របស់គូប្រជែង   មានភាពខ្លាំងក្លាជាងផលិតផលរបស់ខ្លួន។ ម្យ៉ាងទៀត បើគេនិយាយអំពីប្រសិទ្ធភាពនៃការធ្វើការ នោះ គេនឹងដឹងថា កំពូល ថេប្លេត ដូច Surface Pro 3 ក៏ពិបាកនឹងយកឈ្នះលើ លេបថប សម្បកលោហធាតុរបស់ Apple ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/Businessinsider