ភ្នំពេញ៖ យោងតាមរបាយការណ៍មួយ  របស់ក្រសួងទេសចរណ៍  បានឱ្យដឹងថា  កម្ពុជាបានទទួលភ្ញៀវទេសចរណ៍បរទេសចំនួន ១,៧៦ លាននាក់ ក្នុងរយៈពេល ៦ខែដំបូង ក្នុងឆ្នាំ ២០១២ នេះ  កើនឡើងចំនួន ២៧%  ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា  នៅក្នុងឆ្នាំ២០១១។

ភ្ញៀវទេសចរណ៍បរទេសប្រមាណជា ១,០៦ លាននាក់ស្មើនឹង ៦០% នៃភ្ញៀវទេសចរណ៍បានទៅទស្សនា  ប្រាសាទអង្គរវត្ត   និងតំបន់ប្រវត្តិសាស្រ្តបុរាណ  ជាច្រើនទៀតនៅក្នុងខេត្តសៀមរាប   ដែលមានចំងាយ  ៣១៥ គីឡូម៉ែត្រ   នៅទិសពាយព្យ   រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ចាប់ពីខែមករា ដល់ ខែមិថុនា ក្នុងឆ្នាំនេះ  ភ្ញៀវទេសចរណ៍  ដែលមកកំសាន្តនៅប្រទេសកម្ពុជាច្រើនជាងគេ   មានប្រទេសវៀតណាម  (៣៧៨,១៣០ នាក់) កើនឡើង ៣០% កូរ៉េខាងត្បូង (២២៧,២០០ នាក់) កើនឡើង ៣២%  ចិន (១៥១,៨៩០ នាក់) កើនឡើង ៣៣% និង ថៃ (៩១,៨៦០ នាក់) កើនឡើង ៩១%៕

width=456

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ chinadaily