
ទ្រីប៉ូលី៖ កាលពីថ្ងៃច័ន្ទ ពួកកងកម្លាំងដែលស្មោះស័គ្រនឹងលោកកាដាហ្វី បានបើកការវាយ
ប្រហារទៅលើកន្លែចម្រាញ់ប្រេងមួយដែលមានចម្ងាយ ២០ គីឡូម៉ែត្រ ពីតំបន់ Ras Lanuf បណ្តាលឲ្យអ្នកយាមកាមរោងចក្រនោះចំនួន ១៥ នាក់បានបាត់បង់ជីវីត និង ៥ នាក់ទៀត
បានរងរបួស។ រោងចក្រមួយនេះត្រូវបានសាងសង់ហើយមិនទាន់ត្រូវបានដាក់ឲ្យដំនើរការ
ទាំងស្រុងនៅឡើយទេ។
ក្រៅពីមានការវាយប្រហារនៅរោងចក្រនេះ ស្ថានីយទូរទស្សន៍ដែលគ្រប់គ្រងដោយពួក
ប្រឆាំងលោកកាដាហ្វី បានរាយការណ៍ថា មានការវាយឆ្នក់នៅ កន្លែងផ្ទុកអាវុធ ក្បែរ
អាកាសយានដ្ឋានមួយ នាភាគខាងលិចទីក្រុងទ្រីប៉ូលី ដែលបានបង្កឲ្យមានមនុស្ស២
នាក់រងរបួស៕(xinhua news)
ដោយៈសំអាត