
ប៉ារីស៖ នៅថ្ងៃច័ន្ទនេះ រោងចក្រចម្រាញ់ថាមពលនុយក្លេអ៊ែមួយ នៅភាគខាងលិចនៃប្រទេស
បារាំង បានផ្ទុះ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និង ៣ នាក់រងរបួស។ សារព័ត៍មានក្នុង
ស្រុករបស់ប្រទេសបានបារាំង បានរាយការណ៍ថា ភ្លើងបានឆាបឆេះចេញពីកន្លែងផ្ទុកកាក
សំនល់។
ក្រុមជួយសង្គ្រោះ អ្នកពន្លត់អគ្គីភ័យ រថយន្តសង្គ្រោះ និង ឧទ្ធម្ភាគចក្រត្រូវបានបញ្ជួនទៅកាន់
កន្លែងកើតហេតុភ្លាមៗ ហើយជុំវិញ រោងចក្រចម្រាញ់ថាមពលនុយក្លេអ៊ែនេះត្រូវបានហាម
មិនឲ្យប្រជាជនចូល ដោយខ្លាចពីការសាយភាយនូវជាតិវិទ្យុសកម្ម។
អង្កេតការណ៍សុវត្ថិភាពនុយក្លេអ៊ែរបស់ប្រទេសបារាំងបានច្រានចោលរបាយការណ៍នានាពី
លទ្ធភាពដែលវាអាចបង្កគ្រោះថ្នាក់កាលពីពេលកន្លងទៅ៕
(xinhua news)
ដោយៈសំអាត