ស្រីណាហ្គា៖ មន្រ្តីឥណ្ឌា និយាយថា កងកម្លំាងរបស់ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ទី១៣ ខែមករា បានបើក ការវាយប្រហារដាក់គ្នា ទៅវិញទៅមក សារជាថ្មីម្តងទៀត ដោយកំាភ្លើងធុនធ្ងន់ និងផ្លោងគ្រាប់ កាំភ្លើងត្បាល់ នៅតំបន់កាស្មៀ ដែលគ្រប់គ្រង ដោយឥណ្ឌា។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣ ថាការបំពានបទ ឈប់បាញ់គ្នា បានកើតឡើងកាលពីល្ងាច ថ្ងៃអាទិត្យ សប្តាហ៍មុន នៅតំបន់កាស្មៀ ជាប់ព្រំដែនស្រុក ភូន ចម្ងាយ ១៨០គីឡូម៉ែត្រ ភាគនិរតីទីក្រុង ស្រីណាហ្គា ប្រទេស ឥណ្ឌា។
លោកវរសេនីយឯក ប៉ាល់តា អ្នកនាំពាក្យកងទ័ពក្នុងខេត្តចាំមូ ប្រទេសឥណ្ឌាបាននិយាយថា «កងកម្លំាងរបស់ ប៉ាគីស្ថាន នៅល្ងាចនេះបាន បើកការបាញ់ ប្រហារដោយកំាភ្លើងយន្ត ជាថ្មីម្តងទៀតរួមទំាងការបាញ់ កាំភ្លើងត្បាល់ចូលមក ប៉ុស្តិ៍ត្រួតពិនិត្យ របស់យើងមួយចំនួន ហើយយើងក៏បានបាញ់ បកត្រឡប់ទៅវិញ ផងដែរ»។
គួរបញ្ជាក់ផងដែរថា តំបន់កាស្មៀជាតំបន់កណ្តាលដែលចែករវាងឥណ្ឌា និងប៉ាគីស្ថានជាពីរចំណែក ហើយតំបន់នេះ ក៏បានគ្រប់គ្រងដោយ ឥណ្ឌា ដោយអ្នកជិតខាងនុយក្លេអ៊ែរ ទំាងពីរនេះ បានបង្កើតឲ្យមាន ភាពតានតឹងដាក់គ្នា ទៅវិញទៅមក បន្ទាប់ពីកងកម្លំាង ៤នាក់បានស្លាប់ ដែល២នាក់ មកពីឥណ្ឌា និង២នាក់ទៀត មកពីប៉ាគីស្ថាន ដោយសារការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យមុន ហើយការបាញ់ផ្លោង ដាក់គ្នាថ្មីៗនេះ មិនមាននរណា ម្នាក់ស្លាប់ ឬក៏រងរបួសនោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល