យោងតាមគេហទំព័រ CNN បានអោយដឹងថាភ្នាក់ងារជួយសង្រ្គោះរបស់អង្គការសហប្រជាជាតិ
បានទៅធ្វើការជួយសង្រ្គោះដល់ប្រជាជននៅក្នុងភូមិភាគខាងត្បូងប្រទេសបាគីស្ថានបន្ទាប់ពី
បានរងនូវទឹកជំនន់ដែលបណ្តាលមកពីការធ្លាក់ភ្លៀងដ៏ច្រើនកន្លងមក។ ទឹកជំនន់នេះបាន
សំលាប់ប្រជាជនប៉ាគីស្ថានចំនួន២០០នាក់និងបានបំផ្លិចបំផ្លាញផ្ទះសំបែងរបស់ប្រជាពលរដ្ឋ
ជាង១លានខ្នង។ ប្រជាជនប្រមាណ ២០០,០០០នាក់ត្រូវផ្លាស់ប្តូរទីជំរកដោយសារទឹកជំនន់ និងត្រូវការជំនួយជាបន្ទាន់។Timo Pakkala អ្នកសំរបសំរួលផ្នែកមនុស្សធម៌របស់អង្គការសហ
ប្រជាជាតិបាននិយាយថា �ក្រុមអ្នកជួយសង្រ្គោះរបស់អង្គការសហប្រជាជាតិនិងប្រទេសប៉ាគី
ស្ថានកំពុងតែខិតខំប្រឺងប្រែងក្នុងការប៉ាន់ស្មាននូវផលប៉ះពាល់�។
អង្គការសហប្រជាជាតិបានបន្តទៀតថា �ភ្លៀងដ៏ខ្លាំងនេះបានបង្កើតជាទឹកជំនន់ដែលត្រូវបាន
ប៉ាន់ស្មានថាមានទំហំ ៤.២លានហិចតា�៕

ប្រភព៖ CNN
ដោយ វឌ្ឍនា