លោករដ្ឋមន្ត្រីប្រទេសរ៉ុស្ស៊ី Dmitry Medvedev បានបញ្ជាដោយរដ្ឋាភិបាលរ៉ុស្ស៊ី បិទក្រុម
ហ៊ុនអាកាសចរទាំងឡាយណាដែលមិនអាចទុកចិត្តបានខាងសុវត្ថិភាព ក្នុងការហោះហើរ បន្ទាប់ពីមានការធ្លាក់យន្តហោះកាលពីសប្ដាស៍មុន ធ្វើឲ្យមានមនុស្សជាច្រើននាក់បានស្លាប់ ដែលក្នុងនោះមានទាំងក្រុមកីឡាករជម្រើសជាតិផ្នែក Hockey ផងដែរ។
អ្នកនាំពាក្យម្នាក់របស់ រដ្ឋាភិបាលរ៉ុស្ស៊ីបាននិយាយថា លោក Medvedev បានចេញសេចក្ដី
ព្រៀងច្បាប់ ដែលនឹងត្រូវអនុម័ត នៅថ្ងៃទី ១៥ ខែវិច្ចិកាខាងមុខ ដែលច្បាប់ទាំងនោះ នឹង
ហាមមិនឲ្យមានការហោះហើរដល់ជើងយន្តហោះទាំងឡាយដែលមិនអាចត្រូវគេទុកចិត្ត
បាន។
កាលពីថ្ងៃពុធកន្លងទៅ យន្តហោះប្រភេទ Yak-42 ដែលមានអាយុកាលដល់ទៅ ១៨ ឆ្នាំ បាន
ធ្លាក់នៅទីក្រុង Yaroslavl បណ្ដាលឲ្យស្លាប់មនុស្សជាច្រើន ហើយក្នុងនោះ មានកីឡាករ
ជម្រើសជាតិរបស់រ៉ុស្ស៊ីផ្នែកកីឡា Hockey ចំនួន ៣៦ នាក់៕

(AFP/ck)
ដោយៈសំអាត