អតិតអគ្គនាយករោងចក្រផលិតអាវុធម្នាក់នៅប្រទេសចិនដែលមានទ្រព្យឡើង
ដល់១១ពាន់លានដុល្លារត្រូវបានគេជ្រើសរើសជាអ្នកមានបំផុតក្នុងឆ្នាំ២០១១


អគ្គនាយកក្រុមហ៊ុនសាងសង់ សានីលោក Liang Wengen ដែលមានអាយុ៥៥ឆ្នាំត្រូវបាន
ជ្រើសរើសជាអ្នកមានបំផុតនៅប្រទេសចិនសម្រាប់ថឆ្នាំនេះ។

យោងតាមបញ្ជី Hurun Rich List ភាគហ៊ុនរបស់ក្រុមហ៊ុន សានី កើនឡើងពីរដង ដូច្នេះបាន
ធ្វើឱ្យប្រាក់កាស់របស់លោក Liang Wengen កើនឡើងដល់១១ពាន់លានដុល្លារ។កាលពីឆ្នាំ
ទៅ លោក Liang Wengen បានស្ថិតក្នុងលំដាប់ទី៤នៃបញ្ជីចំណាត់ថ្នាក់នេះ។
យោងតាមបញ្ជីចំណាត់ថ្នាក់របស់ Hurun ក្នុងចំណោមអ្នកមានបំផុត១.០០០នាក់នៅប្រទេស
ចិនគឺមានមហាសេដ្ឋីចំនួន២៧១នាក់ ដែលនេះមានការកើតឡើងច្រើនបើធៀបនឹងចំនួន
១៨៩នាក់កាលពីឆ្នាំ២០១០។

លោក Zong Qinghou ដែលជាអ្នកកាន់កាប់តំណែងទី១ជាមួយនឹងក្រុមហ៊ុនភេសជ្ជះ វ៉ាហា
របស់គាត់កាលពីឆ្នាំ២០១០ ពេលនេះបានធ្លាក់មកនៅលំដាប់ទី៤ជាមួយនឹងទ្រព្យចំនួន១០,៧
ពាន់លានដុល្លារ។
ប្រាក់ចំណូលនៃក្រុមហ៊ុន Wahah បានកើនឡើង ប៉ុន្ដែក្រុមហ៊ុននេះក៏ត្រូវទទួលរងផលប៉ះ
ពាល់ដោយសារការចំណាយកើនឡើងច្រើនផងដែរ។

លោក Robin Li Yanhong អគ្គនាយកក្រុមហ៊ុនស្វែងរក Baidu មានទ្រព្យចំនួន៨,៨ពាន់លាន
ដុល្លារនិងឈរលំដាប់ទី២ក្នុងបញ្ជីនេះ។លោក Yan Bin ម្ចាស់ក្រុមហ៊ុនបោះដុំផ្ដាច់មុខប្រភេទ
ភេសជ្ជៈ Red Bull ជាប់ចំណាត់ថ្នាក់លេខ៤ក្នុងបញ្ជីអ្នកមានបំផុតនៅប្រទេសចិន។
បញ្ជីអ្នកមានបំផុត Hurun Rich List ចាប់ផ្ដើមត្រូវបានប្រកាសកាលពីឆ្នាំ១៩៩៩ ដែលត្រូវបាន
បង្កើតឡើងដោយទស្សនាវដ្ដី Hurun Report ។ ហើយ Hurun Report ត្រូវបានប្រកាសឡើង
ដោយលោក Hoojeverf ដែលជាអ្នករចនាដ៏ជំនាញមា្នក់៕
ដោយៈសូរីយ៉ា