ស៊ីដនី៖ យោងតាមការិយាល័យស្ថិតិនៃប្រទេសអូស្រ្តាលីដែលបាននិយាយនៅថ្ងៃចន្ទ័
នេះថា �ពាណិជ្ជកម្មរបស់ប្រទេស អូស្រ្តាលីមានចំនួនលើសនៅក្នុងខែកក្កដា។
ការិយាល័យស្ថិតិនៃប្រទេសអូស្រ្តាលីបានបន្តទៀតថា �ជញ្ជីងពាណិជ្ជកម្មនៃផលិតផលនិង
សេវាកម្មសំរាប់ខែ កក្កដានេះមានចំនួនលើស ១.៨៣ពាន់លានដុល្លាអូស្រា្តលីដែលស្មើរនិង
១.៩០ពាន់លានដុល្លាអាមេរិចដែលត្រូវបានប្រៀបធៀបទៅនឹងខែមិថុនាដែលមានចំនួន ១.៨២ពាន់លានដុល្លាអូស្រ្តាលី ស្មើរនិង ១.៨៩ពាន់លានដុល្លាអាមេរិច។�

លោក Craig Jamesនាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន CommSec បាននិយាយថា �សេដ្ឋកិច្ច
របស់ប្រទេសយើងនៅតែកើនឡើង,ហិរញ្ញវត្ថុរបស់យើងនៅតែមានសន្ទុះខ្លាំងខ្លាហើយអ្វី
ដែលយើងទទួលបានផលប្រយោជន៍នៅពេលនេះគឺដោយសារតែយើងមានទំនាក់ទំនង
ល្អជាមួយនិងប្រទេសក្នុងទ្វីបអាស៊ី�៕
ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា