ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិត ខណៈច្រើនជាង ៣ លាននាក់ផ្សេងទៀត បានទទួលរងនូវផលប៉ះពាល់អវិជ្ជមាន ជាមួយនឹងការមកដល់ក៏ដូចជា ការវាយប្រហារខ្បល់ព្យុះ Fitow មកលើភាគខាងកើត ប្រទេសចិន ពោលគឺនៅក្នុងខេត្ត Zhejiang ។

លោក Ni Wenlin វ័យ ៥៥ ឆ្នាំជាពលរដ្ឋមកពីខេត្ត Wenzhou បានស្លាប់បាត់បង់ជីវិត ក្រោយពីកម្លាំងខ្បល់ព្យុះដ៏មានឥទ្ធិពល វាយបោកគាត់ធ្លាក់ចុះពីកូនភ្នំ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ អំឡុងពេលនៃការធ្វើដំណើរ អមដោយមនុស្ស ៥ នាក់ផ្សេងទៀត បំណងចង់ទៅធ្វើការចុះជួយសង្គ្រោះបុរសអ្នកនេសាទនៅឯមាត់ទឹក នេះបើតាមការអោយដឹងពីការិយាល័យកណ្តាលអង្គភាពគ្រប់គ្រង គ្រោះទឹកជំនន់ Wenzhou ( Wenzhou Flood - Control Head-quarters ) ។

លើសពីនេះ ការិយាល័យដដែលបានអះអាងបន្ថែមអោយដឹងផងដែរថា ជាមួយនឹងការមកដល់ នៃកម្លាំងខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពលឈ្មោះ Fitow កាលពីម៉ោងប្រមាណជាង ៦ព្រឹកថ្ងៃច័ន្ទនេះ ក្រុមមនុស្សច្រើនជាង ៣ លាននាក់ បានទទួលរងនូវផលប៉ះពាល់ ដោយនៅក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធរូបវ័នមួយចំនួន ក៏ត្រូវបានទទួលរងនូវការខូចខាតផងដែរបើគិតជាសាច់ប្រាក់ មានតម្លៃដល់ទៅជាង ១៦០ លានដុល្លារឯណោះ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិន បានប្រកាសអាសន្នជាមួយនឹងការមកដល់នៃគ្រោះថ្នាក់ធម្មជាតិមួយនេះ អោយប្រជាជនរបស់ខ្លួន ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ស្របពេលដែលខ្បល់ព្យុះដ៏មានឥទ្ធិពលមួយនេះ អាចនឹងមានល្បឿនបោកបក់ដល់ទៅ ១៥១គ.ម ក្នុងមួយម៉ោង ជាពិសេសក្រុមមនុស្ស ដែលជាពលរដ្ឋរស់នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ពីព្រោះថា ទឹករលកអាចនឹងមានកំពស់ដល់ទៅ ២០ ម៉ែត្រឯណោះ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)
- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ (មានវីដេអូ)
- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover
- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover
- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover
- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់
- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់កណ្តាលអាធ្រាត្រ (មានវីដេអូ)
ដោយ ៖ កុសល ប្រភព ៖ chinadaily