ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ ជនរងគ្រោះ ២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១២នាក់ផ្សេង ៗទៀត បានរងរបួស ធ្ងន់ និង ស្រាល ក្រោយពីមានករណី ចាក់សម្លាប់មនុស្ស រង្គាល នៅ តាម ទីសាធារ ណដោយប្រើកាំបិត នៅឯ ក្រុង Yanji នាខេត្ត Jilin ប្រទេសចិន កាលពីរសៀល ថ្ងៃអាទិត្យ  កន្លងទៅនេះ

/

ប្រភពសារព័ត៌មានបរទេស ក្រោយពីបានដកស្រង់ ការគូសបញ្ជាក់ ពីមន្រ្តីប៉ូលីស ប្រចាំ តំបន់ កើតហេតុ បញ្ជាក់អោយដឹងថា គ្រោះថ្នាក់ វាយប្រហារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀល នៅឯផ្សារទំនើប Jinhuacheng ។ ភ្លាមៗនោះ ក៏មានបទអន្តរាគមន៍ ពីសំណាក់ មន្រ្តី  ប៉ូលីសប្រ ចាំកន្លែងកើតហេតុ ដោយបានចុះចាប់ ជនដៃដល់ វ័យ ២៥ ឆ្នាំ មានឈ្មោះ Cui Zhenyu ។

/

យ៉ាងណាមិញ បើតាមការគូសបញ្ជាក់អោយដឹង ពីសំណាក់ ក្រុមគ្រួសារ ជនដៃដល់ អោយដឹងថា បុរស ជាជនជាប់ចោទ ទទួលរងនូវ ការបាក់ទឹកចិត្តជាខ្លាំង កាលពីពេលកន្លងមក ៕

width=500

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន