រូបភាពសំបកខាងក្រោយរបស់ iPhone ជំនាន់ថ្មី បានលេចចេញចចាមអារាម ២,៣ ដង រួចមកហើយ ប៉ុន្តែការលេចចេញថ្មីបំផុតនេះ ឧបករណ៍គ្រឿងផ្សំនេះ ហាក់ដូចជាច្បាស់ និងមានគ្រឿងច្រើនជាងមុន ដោយមានទាំងបណ្តាបន្ទះជ័រខ្មៅៗ នៅក្នុងទៀតផង។

រួមជាមួយរូបភាព ប្រភពក៏បានឲ្យដឹងថា iPhone 5S នឹងមានអេក្រង់ទំហំ 4 inch ជាមួយកំរិតពន្លឺ 1.136 x 640 pixel ដូចនឹង iPhone 5 ដែរ​ ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យា IGZO ជួយឲ្យកំពន្លឺកាន់តែភ្លឺល្អជាងមុន និងសមត្ថភាពសន្សំសំចៃថាមពល ក៏បានល្អជាង LCD ដែរ។

ក្នុងនោះ គេហទំព័របច្ចេកវិទ្យាជំនាញខាង Hardware ពីចិន Expreview, iPhone ជំនាន់ថ្មីនៅតែប្រើ A6 ប៉ុន្តែមានល្បឿនលឿនជាងមុនគឺ1,6 GHz ជំនួសឲ្យ 1,3 GHz។ ចំនុចដែលចាប់អារម្មណ៍គឺ Chip ក្រាហ្វិក GPU នឹងជា PowerVR SGX544MP4 Quad Core ជំនួសឲ្យ 3 Core នៅលើ iPhone 5 សព្វថ្ងៃ។

/

បណ្តាព័ត៌មានមួយចំនួនពីសំបករបស់ iPhone ជំនាន់ថ្មីក៏បានឲ្យឃើញថា មានចង្កោមកាមេរ៉ាធំជាងiPhone 5, សមស្របជាមួយព័ត៌មាន អំពូល Flash មានពីរ។ ជាក់ស្តែង ខុសប្លែកពីលើកមុន ប្រភពពីចិនបានឲ្យដឹងថា កាមេរ៉ានៅលើម៉ូដែលនេះ មានទំហំតែ 12 megapixel ជំនួសឲ្យព័ត៌មានពីមុនដែលថាមាន 13 megapixel។

width=498

ទន្ទឹមនឹងនោះ Expreview បានបន្ថែមឲ្យដឹងថា iPhone 5 នឹងមាន RAM 2 GB, Support NFC និងពិសេសនោះ មាន Support Scan ម្រាមដៃ នៅលើប៊ូតុង Home ដែលជាបច្ចេកវិទ្យាផ្តាច់មុខថ្មីមួយរបស់ Apple៕

ដោយ៖ សិលាប្រភព៖ VE