ពន្លឺភ្លើងបាញ់ទៅលើអាកាសនាពេលរាត្រីក្នុងទីក្រុង New York ក្នុងយប់ថ្ងៃទី១១
ខែកញ្ញា ហាក់បីដូចជាធ្វើអោយអាគារពាណិជ្ជកម្មពិភពលោកបានកើតឡើងម្តង
ទៀត។ តែនេះគ្រាន់ជាពន្លឺភ្លើងតែប៉ុណ្ណោះ ដែលបានរៀបចំដោយក្រុមអ្នកជំនាញ
ខាងភ្លើង និងអគ្គីសនីមួយក្រុមដែលមានចំនួន៣០នាក់ និងត្រូវបានបំពាក់ដោយ
អំពូលចំនួន៨៨គ្រឿង។ ពួកគេបានធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីធ្វើអោយ
ប្រកត់ថាការបញ្ចាំងនោះនិងទទួលបាននូវជោគជ័យ។

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃដែលអាគារពាណិជ្ជកម្មពិភពលោកត្រូវបានរលំនោះ
មានជនរងគ្រោះចំនួន ២,៩៧៧នាក់ ដែលក្នុងនោះប្រទេសជាង៩០ត្រូវបាត់បង់
ប្រជាជន, អ្នកពន្លត់អគ្គីភ័យចំនួន ៣៤៣នាក់, មន្ត្រីប៉ូលិស New York ២៣នាក់,
ជនស៊ីវិល ១២៥នាក់, ប៉ូលិសការិយាល័យកំពង់ផែ ៣៧នាក់, នឹងអ្នកដំណើរ
២៦៦នាក់នៅលើយន្តហោះត្រូវបានសំលាប់៕


ខាងក្រោមនេះគឺជា វ៉ីដីអូដែលបង្ហាញអំពីទិដ្ឋភាពអស្ចារ្យនេះ៖


ប្រភព៖ Mail online
ដោយ វឌ្ឍនា