យោងតាមគេហទំព័រ MyDrivers បានឲ្យដឹងថា iPhone 7 Plus អាចនឹងត្រូវបានគេដាក់ឈ្មោះជា ផ្លូវការថា iPhone Pro ហាក់ដូចជាការខិតខំប្រឹងប្រែងរបស់ Apple ដោយគោលដៅចង់ផ្តាច់ផលិត ផលនេះ ជាមួយនឹង iPhone 7។ បើសិនជា Apple ពិតជាមានឈ្មោះហៅដូច្នេះមែននោះ ក៏មិនមាន អ្វីគួរឲ្យភ្ញាក់ផ្អើលដែរ ព្រោះ Apple មានវត្តមាន MacBook Pro និង iPad Pro នៅលើទីផ្សាររួចមក ហើយ ហើយពេលនេះបន្ថែម iPhone មួយទៀត។

/

ប្រភពព័ត៌មានបានបន្ថែមថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាក្រោយ តែមួយប៉ុណ្ណោះ ពោលគឺមិន មែនមានពីរដូចបណ្តាព័ត៌មានចចាមអារ៉ាមកាលពីមុននោះទេ។ iPhone Pro ត្រូវបានគេចចាម អារ៉ាមថា នឹងមានរន្ធដោតកាសប្រភេទ 3,5mm លុបបំបាត់នូវខ្សែវណ្ឌអង់តែន នៅផ្ទៃខាងក្រោយ និងមានសមត្ថភាពការពារជម្រាបទឹកបានផងដែរ។

/

ពាក់ព័ន្ធនឹងការដាក់ឈ្មោះនេះផងដែរ មុន នេះប៉ុន្មានថ្ងៃ យើងក៏បានឮគេនិយាយថា iPad Air 3 អាចនឹងត្រូវបានគេហៅឈ្មោះថា iPad Pro ម៉ូដែលបង្រួមតូចរបស់ iPad Pro 12.9 ចំណែក iPhone 5se នឹងត្រូវបានគេហៅឈ្មោះថា iPhone se វិញ៕

- អានអត្ថបទ៖ Samsung ដាក់ក្តីសង្ឃឹមយ៉ាងច្រើនទៅលើ Galaxy S7/S7 Edge រំពឹងលក់បាន ១៧,២ លានគ្រឿង ក្នុងរយៈពេល ៣ខែដំបូង- អានអត្ថបទ៖ លេចចេញរូបជាក់ស្តែង ដំបូងគេរបស់ iPhone SE ជាមួយនឹងកាមេរ៉ា 12MP

 

ប្រែសម្រួល៖ មង្គលប្រភព៖ MyDrivers, Tinhte