កាលពីថ្ងៃទី ១០ កន្លងទៅ ចោរសមុទ្រមួយក្រុមបានសម្លាប់បុរសជនជាតិអង់គ្លេសម្នាក់
និង ចាប់យកស្ត្រីជនជាតិអង់គ្លេសនៅរមនីយដ្ឋានមួយជាប់មាត់សមុទ្រ នាប្រទេសគេនយ៉ា ហើយបានបង្ខំឲ្យនារីម្នាក់នោះជិះទូកជាមួយពូកគេចេញទៅ ឯសមុទ្រ។

តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅពេលដែលក្រុមចោរចូលទៅ ពួកគេបានទាមទារឲ្យ
ប្តី ប្រពន្ធ មួយគូរនេះប្រគល់លុយឲ្យពួកគេ ហើយការប្រទាយប្រតប់ក៍បានកើតឡើង។
បុរសដែលត្រូវចោរសមុទ្រសម្លាប់នោះឈ្មោះ David Tebbuttអាយុ ៥៨ ឆ្នាំ ជា
នាយកផ្នែកហិរញ្ញវត្ថុនាក្រុមហ៊ុនមួយ ត្រូវជាប្ដីរបស់អ្នកស្រី Judith Tebbutt អាយុ ៥៦ ឆ្នាំដែលកំពុងតែត្រូវចោរសមុទ្រចាប់ខ្លួន។

លោក David Tebbutt ត្រូវបានគេនិយាយថាលោកត្រូវបានគេបាញ់មួយគ្រាប់ ហើយស្លាប់
នៅកន្លែងកើតហេតុ បន្ទាប់ពីលោកប្រតាយប្រតប់នឹងក្រុមចោរ។បន្ទាប់ពីចាប់ខ្លួនអ្នកស្រី
Judith Tebbutt ហើយ ពួកគេបានបើកទូកម៉ាស៊ីនសំដៅទៅកាន់សមុទ្រនៃប្រទេស សូម៉ាលី។ ប្រសិនបើពួកចោរនេះជា ចោរសមុទ្រសូម៉ាលី ដែលមានភាពល្បីល្បាញ ខាងប្លន់កប៉ាល់នា
នានោះ នេះជាលើកទី១ ហើយដែលពួកគេ បានចូលប្លន់ដល់ដីគោក។

រូបភាពខាងក្រៅនៃបន្ទប់របស់រមនីយដ្ឋានប្តីប្រពន្ធជនជាតិអង់គ្លេសបានស្នាក់នៅ។
តម្លៃនៃការស្នាក់នៅមួយយប់គឺចាប់ពី ៦០០​ ទៅ ៨០០ ដុល្លា។

រូបភាពខាងក្នុងនៃបន្ទប់របស់រមនីយដ្ឋានប្តីប្រពន្ធជនជាតិអង់គ្លេសបានស្នាក់នៅ។ បន្ទប់នេះមិនមានទ្វារត្រឹមត្រូវឡើយ​ ដោយមានដាក់ក្រណាត់ជំនួស។

រូបភាពពីចម្ងាយនៃរមនីយដ្ឋានប្តីប្រពន្ធជនជាតិអង់គ្លេសបានស្នាក់នៅ។
(daily news)

ដោយៈសំអាត