នៅក្នុងតារាងចំណាត់ថ្នាក់នៃអង្គការ QS World University Rankings
ក្នុងឆ្នាំនេះ សកលវិទ្យាល័យ Cambridge នៃប្រទេសអង់គ្លេសត្រូវបាន
វាយតម្លៃថាមានគុណភាពល្អបំផុតក្នុងពិភពលោក រីឯសកលវិទ្យាល័យ
Harvard របស់អាមេរិកជាប់ចំណាត់ថ្នាក់លេខ២។




សកលវិទ្យាល័យ Cambridge លេចធ្លោជាងសកលវិទ្យាល័យ Harvard ក្នុងតារាង
ចំណាត់ថ្នាក់របស់ QS - រូប: Cam

នេះគឺជាឆ្នាំទី២ហើយដែល Cambridge ត្រូវបានអង្គការ QS ជ្រើសរើសជាសកលវិទ្យាល័យ
ដែលមានគុណភាពខ្ពស់បំផុតក្នុងលោក(ឆ្នាំ២០១០និង២០១១)។ក្នុងក្រុមសកវិទ្យាល័យល្អ
បំផុតទាំង២០ ប្រទេសអង់គ្លេសមានសកលវិទ្យាល័យចំនួន៥ដែលមានឈ្មោះក្នុងនោះផង
ដែរ រួមមាន Oxford (ទី៥), Imperial (៦), UCL (៧) និង Edinburgh (ទី២០)។

ទោះជាយ៉ាងណាក៏ដោយ អាមេរិកនៅតែនាំមុខគេសម្រាប់ចំនួននៃសកលវិទ្យាល័យដែល
ល្អបំផុត ក្នុងនោះមានសកលវិទ្យាល័យ Harvard (ទី២) និង វិទ្យាស្ថាន MIT (ទី៣)។គួររំលិក
ថា ក្នុង top 20 នៃសាលាល្អបំផុតគឺមានសកលវិទ្យាល័យតែមួយគត់ដែលមិនស្ថិតក្នុងក្រុម
ប្រទេសមិននិយាយភាសាអង់គ្លេស នោះគឺវិទ្យាស្ថានបច្ចេកវិទ្យា Switzerland (SFIT)ជាប់
ចំណាត់ថ្នាក់លេខ១៨។បណ្ដាសាលាល្អបំផុតនៅអាស៊ីគឺមានដូចជាសកលវិទ្យាល័យ Hong
Kong (ទី២២), Tokyo (25) និង សកលវិទ្យាល័យជាតិ Singapore (ទី២៨)។


លោក Ben Sowter ប្រធានក្រុមស្រាវជ្រាវ QS បានឱ្យដឹងថា គំលាតរវាងសកលវិទ្យាល័យ
Cambridge និង Harvard គឺមានតិចតួច ប៉ុន្ដែកម្រិតល្អឥតខ្ជោះរបស់ Cambridge ខ្ពស់ជាង ចំនួនសាស្ត្រាចារ្យមានលក្ខណៈល្អជាង ដូច្នេះ Cambridge ត្រូវបានជ្រើសរើសជាសកល
វិទ្យល័យល្អបំផុត។
QS World University Rankings បានធ្វើការស្រាវជ្រាវនិងបង្ហាញពីការវាយតម្លៃទៅលើ
សកលវិទ្យល័យនានាចាប់តាំងពីឆ្នាំ២០០៤។ QS World University Rankings គឺជាអង្គការ
មួយក្នុងចំណោមអង្គការជាច្រើនទៀតមានដូចជា Times Higher Education World
University Rankings (THE),និង Academic Ranking of World Universities (ARWU) ជាដើម
ដែលធ្វើការវាយតម្លៃចំពោះគុណភាពអប់រំរបស់សកលវិទ្យាល័យនៅទូទាំងពិភពលោក
ដែលត្រូវបានគេទុកចិត្តជាទីបំផុត។
សកលវិទ្យល័យ Cambridge ជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងការវាយតម្លៃរបស់ QS សម្រាប់
ឆ្នាំ២០១០និង២០១១ ជាប់ចំណាត់ថ្នាក់លេខ៦ក្នុងតារាងវាយតម្លៃរបស់ THE សម្រាប់ឆ្នាំ
២០១០និង២០១១ និងលេខ៥ក្នុងតារាង ARWU ឆ្នាំ២០១១។ការវាយតម្លៃរបស់ THE សម្រាប់
អំឡុងពេលពីឆ្នាំ២០១០និង២០១១បានជ្រើសរើស Harvard ឱ្យឈរលើគេក្នុងតារាង រីឯការ
វាយតម្លៃរបស់ ARWU ឆ្នាំ២០១១ បានដាក់ MIT ឱ្យនៅលំដាប់លេខ១៕
សូរីយ៉ា