ព័ត៌មានជាតិ ៖ ជាការពិតណាស់ នៅក្នុងអំឡុងប៉ុន្មានថ្ងៃខាងមុននេះ ​ប្រទេស​កម្ពុជានឹងធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ ដែល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ខណៈពេលដែល​មាន​មេ​ដឹក​នាំ ​ប្រទេស​មហា​អំណាច​លើ​ពិភពលោក​មក​ចូលរួមផងដែរនោះ។

width=475

មូលហេតុនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ  បាន​មមាញឹក​ក្នុង​ការ​រៀបចំ​សួនច្បារ   សណ្ដាប់ធ្នាប់ និង​សន្តិសុខ នៅ​តាម​ដង​វិថី​នានា  ក្នុង​រាជធានី​ភ្នំពេញ  ពិសេស​នៅ​តាម​ដង​វិថី​ដែល​គណៈប្រតិភូ​ធ្វើ​ដំណើរ​ឆ្លង​កាត់។

width=474

width=473

ទន្ទឹមនឹងនេះ បញ្ហា​សន្ដិសុខ ​ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​  និងកំពុងយកចិត្ត​ទុក​ដាក់​ ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ ចំពោះ​គណៈប្រតិភូ​ដែល​មក​ចូលរួម​ប្រជុំ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលអាស៊ាន   ដែល​ជា​មេដឹកនាំ​ប្រទេស​មហា​អំណាច​ធំៗ ​ និងប្រទេសក្នុងតំបន់ ។

width=470

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ   និង ​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ  លោក  ជួន សុវណ្ណមាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា កងកម្លាំង​ការពារ​ចម្រុះ​នឹង​ចូលរួម​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់ និង​  បង្ការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ ជាយថាហេតុ​នៅ​ក្នុង​ពេល​កិច្ច​ប្រជុំ​នេះ ស្របពេលអាជ្ញាធរ​ប្រើប្រាស់​កង​កម្លាំង​ចម្រុះ​សរុប​ជាង ១​  ម៉ឺន​នាក់ដើម្បី​ការពារ​សន្តិសុខក្នុង​នោះមាន​កង​រាជ​អាវុធ​ហត្ថ នគរបាល​ជាតិ និង​កង​កម្លាំង​ប្រឆាំង​ភេរវកម្មផងដែរ៕

ដោយ ៖ រិទ្ធី