ព័ត៌មានកីឡាករ៖ ប្រភពពីគេហទំព័រ TMZ បានចុះផ្សាយឲ្យដឹងថា រថយន្ដទំនើប ដែលមានតម្លៃថ្លៃ ចំនួន ៤គ្រឿងរបស់ស្ដេចប្រដាល់ស្បែកខ្មៅ Floyd Mayweather បានត្រូវភ្លើងឆេះ ខ្ទេចខ្ទីគ្មានសល់ ខណៈដែលកំពុងតែដឹងជញ្ជូន ទៅកាន់ទីក្រុង Miami នៃរដ្ឋ Florida ក្នុងកំលុងពេលដំណើរកម្សាន្ដ។ 

រថយន្ដ ៤គ្រឿងដែលត្រូវបានអ្នកការសែតរាយការណ៍ថា មានដូចជា Bentley មួយគ្រឿង Rolls-Royces ​ពីរគ្រឿង និង Jeep មួយគ្រឿងទៀត ត្រូវបានអគ្គីភ័យឆេះនៅសល់តែគ្រោងឆ្នឹង ខណៈដែល កំពុង​តែ​ដឹក​ជញ្ជូនចេញពីទីក្រុង Las Vegas ឆ្ពោះទៅកាន់ទីក្រុង Miami ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ៧ខែតុលា នូវចំនុចផ្លូវ​ចន្លោះរវាងតំបន់ Phoenix នឹង Arizona ។ ប្រភពដដែលបាន​បន្ដទៀតថា ហេតុការណ៍មួយនេះ មិនមាន​គ្រោះថ្នាក់ដល់អ្នកដំណើរនោះឡើយ ប៉ុន្ដែអ្វីដែលសំខាន់ Floyd បានកំពុងតែប្រកាសរក ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូន នោះចូលមកដោះស្រាយ ខណៈដែល រឿងហេតុមួយនេះ ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ។ ទស្សនាវីដេអូខាងក្រោម៖

 

/

/

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ TMZ