ស្រ្ដីជាបុគលិកបម្រើលើយន្ដហោះផ្ដល់ព័ត៌មានទៅកាន់បុគលិកនៅលើដី ៖
បន្ទាប់ចង្កូតយន្ដហោះមិនមានអ្នកឆ្លើយតប ខ្ញុំគិតថាយើងកំពុងត្រូវវាយប្រហារ!
ខ្សែអាត់សម្លេងរបស់ទីបញ្ជាការហោះហើរត្រូវបានប្រកាសកាលពីថ្ងៃទី៨ខែកញ្ញា
បានឱ្យដឹងពីការរន្ធត់នៅលើយន្តហោះដែលត្រូវបានគ្រប់គ្រងដោយក្រុមភេរវករ
កាលពីថ្ងៃទី១១កញ្ញឆ្នាំ២០០១។
លោក Betty Ong ឱ្យដឹងថា ខ្សែអាត់សម្លេងទាំងនេះ(ភាគច្រើនមិនទាន់មានគេដឹង)មាន
សម្លេងនិយាយរបស់អ្នកបម្រើនៅលើយន្ដហោះ។នាងនិយាយថា៖បន្ទាប់បើកបរយន្ដ
ហោះមិនមានអ្នកឆ្លើយតប ខ្ញុំគិតថាយើងកំពុងត្រូវវាយប្រហារ!
សំដីរបស់លោក Betty Ong បានត្រូវបញ្ជូនទៅកាន់ការិយាល័យដោយឡែកមួយ របស់
American Airlines នៅ Cary រដ្ឋ Carolina ខាងជើង ហើយវាក៏ស្ថិតក្នុងចំណោមសម្លេងក្នុង
ខ្សែអាត់ដទៃដែលបានឮឡើងវិញប៉ុន្មាននាទីមុនពេលអំពើភេរវកម្មដែលបានសម្លាប់មនុស្ស
ជិត ៣.០០០នាក់កាលពីឆ្នាំ២០០១។
នៅក្នុងខ្សែអាត់នេះក៏មានសម្លេងរបស់មេភេរវកម្ម a-Qaeda មួយរូប ឈ្មោះ Mohammed
Atta ដែលជាអ្នកបានបញ្ជាឱ្យយន្ដហោះបុកអាគារពាណិជ្ជកម្មពិភពលោកនៅក្រុង New
York ផងដែរ។
សម្លេងរបស់ជននេះស្រែកឡើងថា៖ យើងមានយន្ដហោះមួយចំនួន។ចូរស្ងប់ស្ងាត់ យើង
នឹងមិនអីទេ។យើងកំពុងវិលមកកាន់ព្រលានយន្ដហោះ។
ក្រោយមក ជននេះនិយាយបន្ថែម៖ អ្នកទាំងអស់គ្នាកុំកម្រើក។អ្វីៗនឹងល្អប្រសើរ។បើកម្រើក
តែបន្ដិច អ្នកទាំងគ្នានឹងបំផ្លាញខ្លួននិងយន្ដហោះ។ចូរអង្គុយឱ្យស្ងាម។
Ziad Jarrah អ្នកបញ្ជាជើងហោះហើរ៩៣របស់ United Airlines នៅមុនពេលបើកយន្ដហោះ
ចូលទៅក្នុងវាលស្រែមួយនៅ Pennsylvania ដែលត្រូវបានគេស្ដាប់ឮនិយាយថា៖ សូម
អង្គុយចុះនិងអង្គុយនៅនឹងកន្លែង។នៅលើយន្ដហោះមានគ្រាប់បែក។នេះគឺប្រធានយន្ដ
ហោះ។ខ្ញុំសូមឱ្យអ្នកទាំងអស់អង្គុយស្ងៀម។មានគ្រាប់បែកនៅលើយន្ដហោះហើយយើង
នឹងវិលទៅកាន់ព្រលានវិញ សូមធ្វើតាមសំណើរយើងខ្ញុំ ដូច្នេះសូមរក្សាភាពស្ងប់ស្ងាត់។
បុគលិកគ្រប់គ្រងអាកាសចរណ៍ក៏បានស្ដប់ឮនៅពេលពួកគេកំពុងថតសម្លេងដំបូងពីការ
វាយប្រហារនៅក្រុង New York។ពួកគេក៏បាននិយាយអំពីយន្ដហោះយោធាដែលត្រូវធ្វើការ
ហោះហើរបន្ទាន់ដើម្បីបាញ់កម្ទេចយន្ដហោះណាដែលគួរសង្ស័យ។
ក្រោយពីអាគារមួយនៃអាគារភ្លោះត្រូវបានវាយប្រហារ មនុស្សម្នារទាំងអស់មានការរន្ធត់ចិត្ត
យ៉ាងខ្លាំងនៅពេលឃើញយន្ដហោះមួយទៀតហោះបុកអាគារទីពីរ ហើយយន្ដហោះទីបីក៏
សំដៅបុកមន្ទីរបញ្ចកោណ។
នៅក្នុងការដកស្រង់មួយ មាននរណាម្នាក់នៅមជ្ឈមណ្ដលគ្រប់គ្រង radar នៅក្រុង New
York និយយថា ៖យន្ដហោះមួយទៀតទើបបានបុកអាគារមួយ។
សម្លេងមួយបានស្រែកឡើង៖ឱ!ព្រះអើយ!តមកទៀត៖យន្ដហោះមួយគ្រឿងទើបបានបុក
យ៉ាងខ្លាំងទៅលើអាគារ។យន្ដហោះមួយគរឿងទៀតបានវាយប្រហារទៅលើមជ្ឈមណ្ដល
ពាណិជ្ជកម្មពិភពលោក។ក្រោយមក៖អាគារទាំងមួលទើប អាហ៍ បាក់ជាបំណែក!
មានមនុស្សម្នាក់ផ្សេងទៀតស្រែកឡើង៖ឱ!ព្រះអើយ!
ដោយៈសូរីយ៉ា
ប្រភពThe Sun