សាន់ហ្វា្រន់សេស្កូ៖ អ្នកបង្កើតកម្មវិធីហ្គេម Angry Bird សំរាប់ទូរសព្ទ័និងកុំព្យូទ័រមួយ មានគំរោងថានិងបង្កើតជាខ្សែភាពយន្តដ៏អស្ចារ្យមួយដែលនិងចំណាយទឹកប្រាក់ចំនួន ១.២ពាន់លានដុល្លា។ ទឹកប្រាក់ដ៏ច្រើនសន្ធាក់សន្ធាប់នោះត្រូវចំណាយទៅលើសត្វនិង
សំលៀកបំពាក់ក្នុងការសំដែង។ ការចេញផ្សាយនេះបានបន្តថាអ្នកបង្កើតហ្គេមនេះ
កំពុងតែខិតខំស្វែងរកទឹកប្រាក់អំពីក្រុមហ៊ុនផ្សេងៗក៏ដូចជាអ្នកវិនិយោគមួយចំនួន
ផងដែរ។ អ្នកវិនិយោគទាំងនោះរួមមានក្រុមហ៊ុនផលិតឧបករណ៍ហេ្គមដ៏ធំមួយ និង
ក្រុមហ៊ុនWalt Disneyផងដែរ។ ក្រុមហ៊ុនក៏បានទទួលប្រាក់៤២លានដុល្លាកាលពីខែ
មេសាពីក្រុមអ្នកវិនិយោគដែលមានដូចជា Facebook និង Skype។

ប្រភព៖ The Nation
ដោយ វឌ្ឍនា