ក្នុងនាម ខ្លួនជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ World Cup 2014 នោះប្រេស៊ីល បានរៀបចំ កីឡាដ្ឋាន សំរាប់ប្រកួត បាល់ទាត់ រហូតដល់ទៅ ១២ កីឡាដ្ឋាន ។ កីឡាដ្ឋាន ទាំងនោះ ខ្លះជួសជុល សារថ្មីឡើង វិញចំណែក ខ្លះទៀតគឺ សង់ថ្មីតែម្តង ។

១.Marcana ផ្ទុកទស្សនិកជន បាន ៧៨​៨៣៨ នាក់ ហើយកីឡាដ្ឋាននេះ នឹងជាទីកន្លែង សំរាប់ធ្វើពិធី បើកការប្រកួត World Cup ផងដែរ ។

Roll២.Sao Paulo កីឡាដ្ឋាន ដែលទើបតែ ទទួលរង ការខូចខាត កាលពីខែមុននេះ ដែលនឹងជួសជុលសារ ឡើងវិញ ដើម្បីអោយ សំរេចក្នុង ខែមេសា ២០១៤ ខាងមុខនេះ ។

Roll៣.Mineiro កីឡាដ្ឋាន ដែលសាងសង់ ក្នុងឆ្នាំ ១៩៦៥ ហើយទើបតែ ជួសជុលបន្ថែម កាលពីឆ្នាំមុន ផ្ទុក ទស្សនិកជន បាន ៦២៥៤៧ នាក់ ។

Roll៤.Arena Fonte Nova កីឡាដ្ឋានដែល សាងសង់ក្នុងឆ្នាំ ២០១០ ផ្ទុកមនុស្សបាន ៥៥០០០ នាក់ ។

Roll៥.Castelao កីឡាដ្ឋានថ្មី ដែលផ្ទុក ទស្សនិកជន​​ បាន ៦៣៩០៣ នាក់ ។

Roll៦.Arena Pernambuco កីឡាដ្ឋានថ្មី ដែលទើបតែ សាងសង់រួច កាលពីខែ កក្កដា កន្លងទៅនេះទេ ដោយ អាចផ្ទុកទស្សនិកជន  ៤៦១៥៤ នាក់ ។

Roll៧.កីឡាដ្ឋានជាតិ ប្រេស៊ីល សាងសង់ ក្នុងឆ្នាំ ១៩៧៤ ផ្ទុកទស្សនិកជន បាន ៧០០០០ នាក់ ។

Roll៨.Arena Pantanal  មានទីតាំងនៅ ភាគខាងត្បូង នៃព្រៃអាមាហ្សូន អាចផ្ទុក ទស្សនិកជន បាន ៤២៩៦៨ ។

Roll៩.Baixada ជាកីឡាដ្ឋាន​ ដែលមានវ័យចំណាស់ ជាងគេក្នុងប្រេស៊ីល ដែលសាងសង់ឡើង​ ក្នុងឆ្នាំ ១៩១៤ ផ្ទុកទស្សនិកជន បាន ៤១៤៥៦ នាក់ ។

Roll

Roll១០.Amazon មានទីតាំងនៅជិត ព្រៃអាម៉ាហ្សូន តែម្តង ដែលអាចផ្ទុក ទស្សនិកជន បាន ៤២៣៧៤ នាក់ ។

Roll១១.Gymnasiums Dunes មិនមែនត្រឹមតែជា កីឡាដ្ឋាននោះទេ តែក្នុងនោះក៏មាន ផ្សារទំនើប និងសណ្ឋាគារ ផងដែរ ។ អាចផ្ទុក ទស្សនិកជន បាន ៤២០៨៦ ។

Roll១២.Beira Rio  សាងសង់ក្នុងឆ្នាំ ១៩៦៩ អាចផ្ទុក ទស្សនិកជន បាន ៤៨៨៤៩ នាក់ ៕

Roll

ប្រែសម្រួល ៖ កុសលប្រភព ៖ k14