តក្យូ៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃសុក្រនេះថា និងចំណាយប្រាក់
២២០ពាន់លាន យេន ដែលស្មើរ ២.៨៤ពាន់លានដុល្លា ដើម្បីធ្វើការសំអាតទៅកាន់តំបន់
Fukushimaដែលត្រូវបានបំផ្លាញដោយសាររលកយក្សសូណាមិនិងធ្វើការសំអាតទៅលើ
ជាតិវិទ្យុសកម្មដែលបានចេញពីរោងចក្រនុយក្លេអែផងដែរ។
លោកOsamu Fujimura លេខានៃការិយាល័យគណៈរដ្ឋមន្រ្តីរបស់ជប៉ុនបាននិយាយថា
�រដ្ឋាភិបាលនិងធ្វើការសំអាតនិងយកចេញនូវជាតិវិទ្យុសកម្មទាំងនោះចេញដែលពួកវា
បានជាប់នៅនឹងដីនិងថ្ម�។

លោកFujimura ក៏បាននិយាយផងដែរថារដ្ឋាភិបាលនិងមានគំរោងយកនូវសារជាតិទាំង
នោះមកធ្វើការស្តុកទុក ហើយសំអាតវាមុនពេលដែលយកវាទៅចោលនៅតំបន់ណាមួយ។
គួរបញ្ជាក់ផងដែរថា រោងចក្រផលិតថាមពលនុយក្លេអែ Fukushima Daiichi បានធ្លាយចេញ
នូវថាមពលនុយក្លេអែរបស់ខ្លួនកាលពីថ្ងៃទី១១ ខែមិនាកន្លងទៅដោយសារតែការវាយប្រហារ
ពីរញ្ជួយដីនិងរលកយក្សស៊ូណាមិ។ ប្រជាជនជាង៨៧.០០០នាក់បានបង្ខំអោយចាកចេញពី
គេហដ្ឋាន។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីថ្មីគឺលោក Yoshihiko​ Noda ដែល
បានឡើងកាន់ដំណែងកាលពីសប្តាហ៍មុន, និងបានធ្វើដំណើរទៅកាន់តំបន់ Fukushima
ដែលមានចំងាយ ២៥០គីឡូម៉ែត្រពីទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បត្តិ៍ដើម្បីទៅត្រួតពិនិត្យ
លើផលប៉ះពាល់នៃការបំផ្លាញ និងមានជួបជាមួយនិង បុគ្គិលិកធ្វើការនៅទីនោះផងដែរ។
លោកនាយករដ្ឋមន្រ្តី Nodaក៏បានជួបជាមួយនិងអភិបាលទីក្រុង Fukushimaនិងរដ្ឋអំណាច
មូលដ្ឋានផងដែរ៕


ប្រភព៖ The Nation
ដោយ វឌ្ឍនា