កាលពីថ្ងៃសុក្រ កន្លងទៅ មានហ្វូងបាតុកររាប់ពាន់នាក់ បានធ្វើបាតុកម្មនៅទីក្រុងធំៗ ជាច្រើនរបស់ប្រទេសយ៉េមែន ដើម្បីទាមទារឲ្យលោក Ali Abdullah Saleh ចុះចេញ
ពីតំណែង។

ហ្វូងបាតុករប្រដាប់ដោយបដារនានា ដែលមានសសេរជាអក្សរទាមទារឲ្យលោក
Ali Abdullah Saleh ដែលបានកាន់កាប់អំណាចអស់រយៈពេល ៣៣ឆ្នាំ ចុះចេញពី
អំណាចជាបន្ទាន់។ លោក Ali Abdullah កំពុងតែសម្រាកព្យាបាលជម្ងឺ នៅប្រទេស
Saudi Arabia នៅឡើយ។

កាលពីថ្ងៃពុធកន្លងទៅ គណបក្សរបស់លោក Ali Abdullah Saleh បានចេញសេចក្ដី
ថ្លែងការណ៍ថា ពួកគេនឹងត្រូវការ ពេលវេលា ៩០ ថ្ងៃ ដើម្បីឲ្យលោក Ali Abdullah Saleh ដើម្បីផ្ទេរអំណាចទៅអ្នកផ្សេង តែសំនើរនេះត្រូវបានពួកប្រឆាំងច្រានចោល ដោយ
ទាមទារឲ្យលោក Ali Abdullah Saleh ចុះហត្ថលេខាសិន មុននឹងចចារ៕

(xinhua)

ដោយៈសំអាត